Convert Partition Between Primary & Logincal without losing datas..!!!
$latex \Rightarrow$ នេះគឺជាបញ្ហាមួយដែលខ្ញុំបានជួបប្រទះ និងធ្វើឲ្យខ្ញុំឈឺក្បាលអស់រយៈពេល យ៉ាងយូរ ។ តែឥឡូវខ្ញុំបានដោះស្រាយវាចេញ និងបានទទួលនូវចំនេះដឹងថ្មី ក៏ដូចជា កម្មវិធីថ្មីមួយ ដែលមានសារៈប្រយោជន៏ដើម្បីទុក្ខសំរាប់ប្រើប្រាស់ទីថ្ងៃក្រោយ នោះគឺ របៀបបំលែង Primary Partition ទៅជា Logical Partition និងបំលែងពី Logical ទៅ Primary Partition វិញដោយមិនចំាបាច់ Format ឬ បាត់បង់នូវឯកសារ ផ្សេងៗ ពីក្នុង Hard Drive យ៉ាងពិតប្រាកដ ។ (ខ្ញុំបានធ្វើរួចហើយ និងឃើញថា ពិតជាជោគជ័យ ) Primary Partition គឺជាផ្នែកមួយនៃ Hard Disk Drive ដែលយើងបានចែកឲ្យទៅជា Partitions ផ្សេងៗគ្នា ដែលនៅក្នុង Primary Partition វាមានផ្ទុក File System របស់ Window ដើម្បីឲ្យកុំព្យូទ័ររបស់យើងដំនើរការ ។ នៅក្នុង MS-DOS និងស៊េរីថ្មីរបស់ Microsoft Window, Partition ទីមួយ (C:) ត្រូវតែជាប្រភេទ Primary Partition ។ ប៉ុន្តែ ចំពោះប្រព័ន្ធដំនើរការខ្លះទៀត គឺមិនបានកំនត់ដូចនេះនោះទេ តែទោះជាយ៉ាងនេះក្តី ការទាមទារ (C:) Partition ត្រូវតែជា Primary គឺវាផ្អែកលើកត្តាជាច្រើនទៀត ពិសេសនោះគឺ តាមប្រភេទ BIOS នៃកុំព្យូទ័រនីមួយ ។ Logical Partition គឺជា Partition ទំាំងឡាយដែលត្រូវបានគេបែងចែកនៅក្នុង Secondary Partition មួយ ដែលវានឹងត្រូវបានដាក់ឈ្មោះតាមលំដាប់អក្សរបន្ទាប់ ពី Primary Partition (ឧៈ (D:), (E:)...) ។ Window ភាគច្រើន គឺអនុញ្ញាតឲ្យយើងបង្កើត បានត្រឹមតែ ៣ ឬ ៤ Primary Partition និង Secondary Partition ចំនួនមួយ ដែលក្នុងនោះ មានផ្ទុក Logical Partition ជាច្រើន ។
$latex \Rrightarrow$ ដំបូងយើងគួរស្វែងយល់ពីអ្វីទៅជា Primary & Logical Partition ?
$latex \bigstar$ Primary Partition
$latex \bigstar$ Logical Partition
$latex \Rrightarrow$ ដើម្បីបំលែងអ្នកត្រូវការតំឡើងកម្មវិធី Partition Wizard លើកុំព្យូទ័ររបស់អ្នក ជាមុនសិន។ ប្រសិនអ្នកមិនមានកម្មវិធីអ្នកអាចទាញយកខាងក្រោមនេះ ៖
$latex \Rrightarrow$ ក្រោយពេលអ្នកទាញយក និងតំឡើងកម្មវិធី Partition Wizard រួចហើយនោះ អ្នកអនុវត្តន៍តាមជំហានខាងក្រោម ៖
១. ដំនើរការកម្មវិធី Partition Wizard
២. ចុច Select លើ Drive ដែលអ្នកចង់បំលែង
៣. ចុច Right Click លើ Drive នោះ $latex \Rightarrow$ Modify $latex \Rightarrow$ Set Partition as Logical ឬ Set Partition as Primary (តាមចិត្តអ្នក ដូចក្នុងរូបខាងលើ)
៤. ចុច Apply និងរងចំាដល់ដំនើរការចប់
៥. ចុងក្រោយចុចមើល Disk Management ដើម្បីត្រួតពិនិត្យ ជាការស្រេច ។
ជូនពរមិត្តទំាងអស់គ្នាសំណាងល្អណា៎!!!
3 comments :
[...] ចុចត្រង់នេះ ដើម្បីមើលបំរើបំរាស់របស... Like this:LikeBe the first to like this post. [...]
[...] ចុចត្រង់នេះ ដើម្បីមើលបំរើបំរាស់របស... Like this:LikeBe the first to like this post. [...]
[...] ចុចត្រង់នេះ ដើម្បីមើលបំរើបំរាស់របស... [...]
Post a Comment