របៀប Install និងកែ Option មួយចំនូនមុនពេលប្រើប្រាស់ Ms Office Word 2007
- របៀបតំឡើង Ms Office 2007
♣ មុនេពេលតំឡើង Microsoft Office 2007 ក៏ដូចជាកម្មវិធីផ្សេងៗទៀតដែរ ជាដំបូងគឺយើង ត្រូវមាន ស៊ីឌី Software ជាមុនសិន ។ ពេលនេះខ្ញុំសូមលើកយករបៀប តំឡើង Microsoft Office 2007 ក្នុងករណីដែលខ្ញុំមាន Software នៅក្នុងកុំព្យូទ័រជាស្រេច ៖
- ដំបូងអ្នកត្រូវទៅរកទីតាំងដែលទុក Software Ms Office 2007 ។ រួចហើយរកមើល file ដែលមានឈ្មោះថា Setup.exe ។ បន្ទាប់មក ចុចលើវា ហើយ Enter (ឫចុច Right click រួចរើសយក Open )
- វានិងចេញផ្ទាំងមួយមក ទាមទារឲ្យអ្នកដាក់ Serial Number ឫ Product Key ។ អ្នក ត្រួវទៅរក Serial Number នៅក្នុងទីតាំងនៃ Software របស់អ្នកនូវ File មួយដែល មានឈ្មោះថា Serial Number.txt, Product key.txt, CD-key.txt ឫ SN.txt រួចហើយ Open វាហើយ Copy យក Serial Number នោះមកដាក់ក្នុង ប្រអប់ដែលវាត្រូវការ រួចចុច Continue ។
Click here to see Image - ធីកក្នុងប្រអប់ I accept the terms of this agreement រួចចុច Continue ម្តងទៀត។ (បើអ្នកមិនមាន Serial ទេ អ្នកអាចប្រើ Serial នេះ KGFVY-7733B-8WCK9-KTG64-BC7D8 )
Click here to see Image - បន្ទាប់មកវានឹងចេញផ្ទាំងមួយទៀតមក ដូចរូប ។ រួចហើយចុច Install Now (តែប្រសិនបើអ្នកមិនចង់តំឡើងនូវទិន្នន័យទំាងអស់របស់ Ms Office ទេនោះ អ្នកអាចចុច Customize ) ក្រោយមក ត្រូវរងចាំរហូតដល់ដំណើរការតំឡើង ត្រូវបានបញ្ចប់ ១០០ % ។
Image 1 , Image 2 - ជាចុងក្រោយចុច Close ដើម្បីបញ្ចប់ការតំឡើងកម្មវិធី ។
____________________________________________________
- របៀបកែ Options Ms Office Word 2007 ដើម្បីប្រើប្រាស់
♣ក្រោយពីបានតំឡើងកម្មវិធី Microsoft Office 2007 រួចរាល់តាមជំហានខាងលើរួចហើយ គឺអ្នកក៍មិនបា្រកដថាអាចប្រើប្រាស់វាបានតែម្តងនោះដែរ ។ មុនពេលប្រើបា្រស់គឺអ្នកចាំបាច់ ត្រូវការកែនូវ Options សំខាន់ៗមួយចំនួន ដូចដែលខ្ញុំនឹងលើកយកមកបង្ហាញ ជាបន្តបន្ទាប់ ដូចតទៅ ៖
- ដំណើរការកម្មវិធី Ms Word 2007 ( Start => Run => វាយពាក្យ winword => OK )
- ចុចលើ View Menu រួច ធីក ក្នុងប្រអប់ Ruler ដើម្បីបង្ហាញបន្ទាត់ក្រិតផ្នែកខាងលើ និងផ្នែកខាងឆ្វេងនៃក្រដាសកិច្ចការរបស់អ្នក ។
- បន្ទាប់មកទៀត ចុចលើប៊ូតុង File Menu (ផ្នែកខាងលើ និងខាងឆ្វេងនៃ Screen (រូប)) រួចជ្រើសយក Word Options នោះវានឹងបញ្ចេញផ្ទាំងមួយដូចរូបខាងក្រោម ៖
Click here to see Image
♣ ចុចលើ Save : ត្រង់ចំនុច Save files in this format អ្នកមានជំរើសច្រើនក្នុងការ រក្សាទុក Files របស់អ្នក ។ តែជាទូទៅដែលគេនិយមប្រើក្នុង Ms Word គឺរក្សាទុកជា Word Document (*.docx) និង Word 97-2003 Document (*.doc) ។ តែបើតាម យោបល់របស់ខ្ញុំ អ្នកគួរតែជ្រើសយក Word 97-2003 Document (*.doc) ព្រោះ ដោយសារតែ Ms Office 2007 មិនទាន់មានអ្នកប្រើប្រាស់ច្រើន ជាហេតុធ្វើឲ្យ មានការពិបាកពេលដែលអ្នកយកឯកសារទៅ Print (បើអ្នក Save ជា ប្រភេទ *.docx គឺទាល់តែកុំព្យូទ័រណាដែលមាន Office 2007 ដូចគ្នាទើបអាចមើលបាន)។ តែបើសិន អ្នក Save ជា Word 97-2003 Document (*.doc) នោះ ទោះជាកុំព្យូទ័រប្រើ Ms Office ប្រភេទណាក៏អាចមើល files នោះបានដែរ ។ ចំណែកត្រង់ចំនុច Save AutoRecover information every អ្នកមិនចាំបាច់កែក៏បានដែរ តែបើចង់កែនោះ អ្នកគ្រាន់តែ ធីក ក្នុងប្រអប់ពីមុខវា ហើយវាយលេខចូលក្នុងប្រអប់ខាងស្តាំ តាមតែ អ្នកចង់ឲ្យវា Save ដោយស្វ័យប្រវត្តិក្នុងរយៈពេលប៉ុន្មាននាទីម្តង តែប៉ុណ្ណោះ។
Click here to see Image
♣ ចុចលើ Advanced : ក្នុង Tab នេះ គឺមានលក្ខណៈសំាញ៉ាំជាងគេបន្តិច តែក៏មិន មានបញ្ហាអ្វីនោះដែរ ព្រោះថា ចំនុចមួយចំនួនគឺវាបានកំនត់ឲ្យអ្នកដោយស្វ័យប្រវត្តិ ជាស្រេច អ្នកគ្រាន់តែ ធីក បន្ថែមចំនុចមួយចំនួនទៀតដូចជា ៖ ត្រង់ចំនុច Show document content អ្នកត្រូវ ធីក Show text boundaries (Image 1) ។ ចំនុច Display អ្នកត្រូវ ប្តូរ Show measurements in units of ទៅជា Centimeters (Image 1) ។ ត្រង់ចំនុច Print អ្នកត្រូវ ធីក Print in background និង Scale content for A4 or 8.6 x 11" paper size (Image 2) ។ ត្រង់ចំនុច General អ្នកត្រូវចុចលើ ប៊ូតុង File Location => double click លើ User template វានឹងបង្ហាញទីតាំងនៃ Folder ដែលយើងត្រូវដាក់ Normal.doc របស់ Fonts (Image 3, Image 4, Image 5) ។
♣ ប្រសិនបើអ្នកគ្មាន Normal.dot ទេអ្នកអាច ទាញយកបាននៅទីនេះ Normal.DOT (for Limon fonts for Office 2003 & 2007) , Normal.dotm(for Ms Office 2007 only) , NormalEmail.dotm(for Ms Office 2007 only) ។
សំគាល់: ក្រោយពីអ្នកបាន download យក Normal.DOT ទាំងបីខាងលើរួចហើយ នោះ អ្នកត្រូវ Rename file ទាំងបីនោះទៅជា ៖
- normal-dot.doc ទៅជា Normal.DOT
- normal-dotm.doc ទៅជា Normal.dotm
- normalemail-dotm.doc ទៅជា Nomalemail.dotm
ក្រោយពីអ្នកបាន download និងប្តូរឈ្មោះរបស់ Normal.dot ទាំងបីខាងលើរួចហើយនោះ អ្នកគ្រាន់តែ Copy Normal.dot ទាំងបីយកទីដាក់នៅទីតាំងដូចដែលបានពណ៌នាពីខាងលើ រួចមកហើយ (មុនពេល Copy យក Normal.dot យកទៅដាក់ក្នុងទីតាំងរបស់វា អ្នកត្រូវបិទ កម្មវិធី Ms Office 2007 ជាមុនសិន) ។
បន្ទាប់ពីបានកែនូវ បណ្តារ Options មួយចំនួនខាងលើរួចមក Ms Office Word 2007 របស់អ្នក នឹងអាចប្រើប្រាស់បានយ៉ាងពិតប្រាកដ ។ មួយវិញទៀត ចំពោះមបញ្ហា វាយអក្សរខ្មែរ (Limons) មិនចេញគ្រប់ ស្រៈ និង ព្រញ្ជនៈ ខ្ញុំនឹងលើកយកមកបង្ហាញនៅ Post ក្រោយទៀត !!! សូមអរគុណ :)
37 comments :
This website is very good for cambodian student .
I would like to thank for your advices and sowfware.
This website is very good for cambodian student .
I would like to thank for your advices and sowfware.
Yeah!! thanx! i am really happy to share with everyone. if u think it's benefit u can enjoy it!!! :))!!
Yeah!! thanx! i am really happy to share with everyone. if u think it's benefit u can enjoy it!!! :))!!
Good idea to make these posts!
thanks guy!! so u can learn from it to right???? :) :)
thanks guy!! so u can learn from it to right???? :) :)
សូមបងជួយបង្ហាញខ្ញុំអំពីដំណោះស្រាយនៅពេលមានបញ្ហា office 2007 របស់ខ្ញុំវាយមិនចេញជើងអក្សរមួយចំនួន មិនថាខ្ញុំបានធ្វើការដំឡើងតាមការរៀបរាប់របស់បងគឺទាំងការcopy normal.dotm ក៏ដោយ។ សូមអគុណទុកជាមុន សូមអោយជួបតែជោគេជ័យលើគ្រប់ការងារនឹងសុខភាពល្អ

ប្រសិនបើប្អូនបានធ្វើតាមការណែនាំនៅក្នុង Post មុនរបស់ខ្ញុំហើយនោះ គឺវាគ្នានបញ្ហាអ្វីទៀត នោះទេ!! ប្រសិនបើប្អូនប្រើប្រាស់ Font Limon នៅក្នុង Office 2007 ចំពោះអក្សរ ណា ដែលប្អូនធ្លាប់ចុច Ctrl + Alt ប្អូនត្រូវប្តូរមកចុច Alt ខាងស្តាំតែមួយវិញទៅ គឺបានហើយ ។
ឧទាហរណ៍ : ចង់ចុច ជើង "ត" ក្នុង Office 2003 គឺប្អូនចុច Ctrl + Alt + T មែនទេ?
តែក្នុង Office 2007 ប្អូនត្រូវចុច Alt (ស្តាំ) + T ទៅបានហើយ!!
សាកល្បងវិធីនេះមើលយ៉ាងម៉េចដែរ ??? :) :) :)

សួរស្តី!មាន Normal dot សំរាប់Office 2010 ទេ?
here the link to download Normal Dot : http://www.mediafire.com/?q1mnvcmts6oenas
Thank you for your share idea for Cambodian to develop our country . I want you upload Microsoft word 2010 soon .
Thank you for your share idea for Cambodian to develop our country . I want you upload Microsoft word 2010 soon .
yeah!! i will add it to my software page,
[...] [...]
So how can I install normal dot. for office 2010?
Ratana: it's just the same !! just go to MS Office 2010 Options $latex \Rightarrow$ Advance tab $latex \Rightarrow$ scroll down to see File Location tab and click on it. Then, double click on User Template you will see the folder where to place the normal.dot.

please share me about the how to complete the Limon font , my computer has the problem, some characters are not in use,
please share me about the how to complete the Limon font , my computer has the problem, some characters are not in use,
could u explain me more details about ur problem?
Thank you I need it
Symon method working well for me :D
កំព្យូទ័ររបស់ខ្ញុំមានបញ្ហាlemonអត់ដៃជើងគឺoffice2010
កំព្យូទ័ររបស់ខ្ញុំមានបញ្ហាlemonអត់ដៃជើងគឺoffice2010
ចំពោះ office ២០១០ ក៏ធ្វើប្រហាក់ប្រហែលគ្នាដែរ។ ខ្ញុំក៏ប្រើ Ms Office 2010 ដែរ។
ចំពោះ office ២០១០ ក៏ធ្វើប្រហាក់ប្រហែលគ្នាដែរ។ ខ្ញុំក៏ប្រើ Ms Office 2010 ដែរ។
សួស្តីបង សុុំសួ ពេលខ្ញុំប្រើ websize អក្សរខ្មៃបង្ហាញតូខមើលសឹងមិនឃើញតើមូលហេតុង្វីបង?
សួស្តីបង សុុំសួ ពេលខ្ញុំប្រើ websize អក្សរខ្មៃបង្ហាញតូខមើលសឹងមិនឃើញតើមូលហេតុង្វីបង?
What kind of Browser did u use?
There are 2 reasons :
1. If you use Firefox : go to "Option" => "Content" => "Default Font" and Change it to "Khmer" => OK
2. Because of you are not yet install Khmer Unicode font in your computer, or you don't have enough Unicode Fonts in your computer. So, it's can't be displayed correctly on your browser.
( you can download Unicode fonts from here : Click here to download )
សួរស្តីបង ខ្ញុំមិនអាចមើលអក្សរខ្មែរឃើញទេពេលប្រើ firefox 36.0.1 សំរាប់ window 7 Thanks you!
សួរស្តីបង ខ្ញុំមិនអាចមើលអក្សរខ្មែរឃើញទេពេលប្រើ firefox 36.0.1 សំរាប់ window 7 Thanks you!
អរគុណច្រើនបង ខ្ញុំអាចប្រើបាន នឹងមើលឃើញហើយ អរគុណ
You're welcome
You're welcome
Post a Comment