Showing posts with label Ms Office. Show all posts
Showing posts with label Ms Office. Show all posts

Aurora 2.2 (Equations Editor)

  • Aurora 2.2 (Equations Editor)

ជាកម្មវិធីសំរាប់សរសេររូបមន្តគណិតវិទ្យា និងរូបវិទ្យា តាមរយៈការប្រើប្រាស់ភាសា Latex ។ វាមានលក្ខណៈពិសេស​ និងទាន់សម័យជាង Mathtype ដោយសារវា ស្គាល់ភាសា Latex ច្រើនជាង Mathtype ។ លើសពីនេះទៅទៀត ចំពោះកម្មវិធីនេះ​ គឺអ្នកអាចប្រើប្រាស់ដោយ ឥតគិតថ្លៃ , ក្រោយពេលដែលអ្នកបានតំឡើង វាចូលក្នុង កុំព្យូទ័ររបស់អ្នកហើយនោះ វានឹងចេញជា Toolbars មានឈ្មោះថា Aurora នៅក្នុង Microsoft Office Word សំរាប់ឲ្យអ្នក ជ្រើសរើស ដើម្បីសរសេរ​ និងបញ្ចូលរូបមន្ត គណិតវិទ្យា និង រូបវិទ្យាចូលទៅក្នុងឯកសាររបស់អ្នក ។






           ទាញយក | Download Aurora 2.2

           របៀបប្រើប្រាស់ភាសា Latex ១ | Latex Language Guide 1

           របៀបប្រើប្រាស់ភាសា Latex ២ | Latex Language Guide 2


$latex \bigstar$ ប្រសិនបើមាមបញ្ហាទាក់ទង់នឹងការតំឡើង ឬ ការចុះឈ្មោះប្រើប្រាស់​នូវ​ កម្មវិធីនេះ សូមទាក់ទងមកខ្ញុំ ខ្ញុំនឹងជួយដោះស្រាយតាមដែលអាចធ្វើបាន ។




Read more

How to make Mathtype 6.7 support LateX languages entering from your keyboards!!

របៀបធ្វើឲ្យ Mathtype 6.7 អាចវាយភាសា LateX បាន


$latex \space$$latex \space$ក្រោយពីបានតំឡើង Mathtype 6.7 ឬក៏ Versions ផ្សេងៗរួចហើយនោះ ចំពោះអ្នកដែលចេះ ភាសា LateX អ្នកអាចប្រើប្រាស់ Mathtype ក្នុងការ​សរសេរ​ រូបមន្តកាន់តែមានភាពលឿនរហ័យថែមទៀត ព្រោះថាអ្នកមិនចាំបាច់ចុចជ្រើសរើស យកសញ្ញាផ្សេងៗនៅលើ Tool bars ម្តងមួយៗមកប្រើទៀតទេ អ្នកគ្រាន់តែ សរសេរភាសា LateX នៃសញ្ញា ឬរូបមន្តនោះ នោះ Mathtype នឹងបំលែងភាសា នោះទៅជាសញ្ញា ឬ រូបមន្តដែលអ្នកចង់បាន (ឧទាហរណ៍ៈ ផលបូក $latex \sum$ = \sum ; $latex \alpha, \beta, \gamma, \zeta$ = \alpha, \beta, \gamma, \zeta ; $latex \copyright$ = \copyright ជាដើម ) ។


$latex \space$$latex \space$How to make Mathtype 6.7 support LateX Language entering from your keyboards:



  1. ក្រោយពីបាន តំឡើង (Install) កម្មវិធី Mathtype 6.7 រួចហើយនោះ អ្នកចូល ទៅទីតាំងដូចនេះ
    (After you installed Mathtype 6.7 on your computer, you can go to this directory to run it)
    $latex \Rightarrow$ Start Menu $latex \Rightarrow$ All Programs $latex \Rightarrow$ Mathtype 6 $latex \Rightarrow$ Mathtype

  2. $latex \Rightarrow$Preferences Menu $latex \Rightarrow$ Cut and Copy Preferences


  3. អ្នកត្រូវកែ Settings ឲ្យដូចក្នុងរូបភាពខាងលើនេះ រួចចុច OK
    (Change Settings same as showing in picture below then $latex \Rightarrow$ OK )

  4. បន្ទាប់មកចុច$latex \Rightarrow$ Preferences Menu $latex \Rightarrow$ Workspace Preferences ហើយអ្នកត្រូវកែ Settings ឲ្យដូចគ្នាក្នុងរូបភាបខាងក្រោមនេះ រួចចុច OK
    (Change Settings same as showing in picture below then $latex \Rightarrow$ OK )

  5. $latex \Rightarrow$ Preferences Menu $latex \Rightarrow$ Object Editing Preferences
    (Change Settings same as showing in picture below then $latex \Rightarrow$ OK )

  6. ក្រោយពីចប់ជំហានទី៥ អ្នកសាកល្បងសរសេរភាសា LateX ដើម្បីសរសេរ ប្រព័ន្ធសមីការដូចកូដខាងក្រោមនេះនៅក្នុង Mathtype
    (After finished step 5 you can try to enter LateX languages to show system of equations as code shown below in Mathtype Panel )

    \left\{ \begin{array}{l} y=ax+b \\ z=ax^2+bx+c \\ w=ax^3+bx^2+cx+d \end{array} \right.



  7. ក្រោយពេលសរសេរចប់អ្នកចុច Enter នោះអ្នកនឹងឃើញប្រព័ន្ធសមីការដែល អ្នកបានសររសេរដូចខាងក្រោម
    (After finished entering LateX languages (code above)$latex \Rightarrow$ press Enter key and then you will see how it's work)

    $latex \Rrightarrow$ $latex \left\{ \begin{array}{l} y=ax+b \\ z=ax^2+bx+c \\ w=ax^3+bx^2+cx+d \end{array} \right.$



    Enjoy and See How It's Worked...!!!



    នេះគ្រាន់តែជាអ្វីដែលខ្ញុំដឹង…!!!


Read more

How to add more Slide Themes for Powerpoint 2007


$latex \space$ $latex \space$Microsoft Office PowerPoint គឺជាកម្មវិធីមួយដែលគេតែងនិយមប្រើប្រាស់ ក្នុងការ រៀបចំធ្វើបទបង្ហាញ, ការការពារនិក្ខេបបទ និងការររៀបចំជាឯកសារសំរាប់ បង្រៀនផ្សេងៗ។ ក្នុងការរៀបចំឯកសារទាំងនោះទៀតសោត គឺទាមទារឲ្យអ្នកមាន ភាព​ប៉ិនប្រសព្វ​ក្នុងការ រចនា និងដាក់ Background ឲ្យ Slide របស់អ្នកមាន​ ភាពស្រស់ស្អាត, មានការទាក់ទាញ​,​ ងាយស្រួលមើល, ពិសេសនោះគឺ មានជា​ លក្ខណៈរូបភាពដែល ទាក់ទងទៅនឹងអ្វីដែលអ្នកចង់ធ្វើបទបង្ហាញនោះផងដែរ ។


$latex \space$​ ដើម្បីធ្វើការរចនាបែបនោះបាន គឺអ្នកអាចជ្រើសរើសយក Themes ដែលមាន ស្រាប់មកជាមួយ Ms Office PowerPoint, ក៏ប៉ុន្តែ Themes ដែលមាន​ស្រាប់នោះក៏វា មានមិនច្រើនប៉ុន្មាននោះទេ ហេតុនេះគឺទាមទារឲ្យអ្នកត្រូវតែ ដោនឡូតយក Themes ថ្មីៗ និងស្រស់ស្អាតពី Internet មកដាក់បន្ថែមទៀត ទើបអាចឲ្យអ្នក​ជ្រើសរើស​ បានតាមតំរូវការបាន។


$latex \space$ $latex \space$ ខាងក្រោមនេះគឺជា Link សំរាប់ download យក MS Office PowerPoint Themes ចំនួន 183 Themes ដែលខ្ញុំរកបាន និងដាក់ផ្សំបញ្ចូលគ្នា ៖


ទាញយក | download Ms Office PowerPoint Themes (183 themes)



$latex \bigstar \bigstar$ របៀបដាក់អ្នកអាចធ្វើដូចខាងក្រោម ៖​

  1. Download យក File​ Ms Office PowerPoint Themes ខាងលើ

  2. ​​​ Extract File នោះ ( Right Click$latex \Rightarrow$Extract to PTT Theme and Template\ )

  3. Copy យក File ទាំងអស់ក្នុង Folder PTT Theme and Template ដែលទើបតែ Extract យកទៅដាក់ក្នុងទីតាំងខាងក្រោម

  4. C:\Program Files\Microsoft Office\Document Themes 12
  5. Run Ms Office PowerPoint 2007 ហើយចូលទៅមើល Themes ថ្មីៗ ​ដែលអ្នក ទើបបានដាក់
    $latex \Rightarrow$Design Menu






Enjoy...!!!


      Read more

      របៀបភ្ជាប់ Gmail ដើម្បីប្រើ ប្រាស់ក្នុង MS Outlook 2007


      $latex \space$$latex \space$Outlook ឬ Microsoft Outlook គឺជាកម្មវិធីមួយដែលមានមកស្វ័យប្រវត្តិនៅ ពេលដែលអ្នកតំឡើង Microsoft Office ចូលក្នុងកុំព្យូទ័ររបស់អ្នក ។ MS Outlook គឺមានប្រយោជន៍ណាស់សំរាប់អ្នកប្រើប្រាស់ Internet និង E-mail គ្រប់រូប មិនថាជា លក្ខណៈផ្ទាល់ខ្លួន ក្នុងស្ថាប័ន អង្គការ ក្រសួងនានា, MS Outlook អាចឲ្យយើង​ ផ្ទេរឯកសារ ពត៌មាន និងទិន្នន័យផ្សេងៗ​បានយ៉ាងងាយស្រួលផងដែរ ។ លើលពីនេះ យើងក៏អាចភ្ជាប់ Mail (Yahoo mail, G-mail...) របស់យើងដើម្បីប្រើប្រាស់ក្នុង MS Outlook បានផងដែរ ។


      $latex \space$$latex \space$ខាងក្រោមនេះគឺជារបៀបភ្ជាប់ ដើម្បីប្រើប្រាស់ Gmail នៅក្នុង Ms Outlook 2007 :



      1. ជាដំបូង Sign In ចូលក្នុង Gmail របស់អ្នកដើម្បី Enable POP3 Access


        $latex \Rightarrow$ Options $latex \Rightarrow$ Mail Settings $latex \Rightarrow$ Forwarding and POP/IMAP

        $latex \Rightarrow$ ចុច Save Change



      2. ដំណើរការកម្មវិធី MS Outlook (Start$latex \Rightarrow$All Program$latex \Rightarrow$Microsoft Office$latex \Rightarrow$Microsoft Office Outlook 2007)

      3. ចុច Tools Menu $latex \Rightarrow$ Account Settings $latex \Rightarrow$ New


      4. ធីក (check) ត្រង់ប្រអប់ Manual configure server settings or additional server type $latex \Rightarrow$ Next $latex \Rightarrow$ Internet E-mail $latex \Rightarrow$ Next

      5. បំពេញទិន្នន័យ E-mail របស់អ្នក

        $latex \Rightarrow$ Your Name: បំពេញឈ្មោះរបស់អ្នក
        $latex \Rightarrow$​ E-mail Address: បំពេញ​ អាសយដ្ឋាន E-mail របស់អ្នក
        $latex \Rightarrow$​​ Account type: POP3
        $latex \Rightarrow$​ Incoming mail sever: pop.gmail.com
        $latex \Rightarrow$​ Outgoing mail sever: smtp.gmail.com
        $latex \Rightarrow$​ User name : បំពេញឈ្មោះ ដែលនៅខាងមុខ E-mail ឬ ដាក់ E-mail ទាំងអស់ក៏បានដែរ (Ex: symonpum or symonpum@gmail.com )
        $latex \Rightarrow$​ Passwords : បំពេញ Passwords e-mail របស់អ្នក
        $latex \bigstar$​ ចុច​ More Settings
        $latex \Rightarrow$ Outgoing Sever tab $latex \Rightarrow$ ធីក (check) My outgoing sever (SMTP)...
        $latex \Rightarrow$ Advance tab
        $latex \longrightarrow$ Incoming sever (POP3) : 995
        $latex \longrightarrow$ Check box : This sever is requires enscryptex connection (SSL)
        $latex \longrightarrow$ Outgoing sever (SMTP) : 465

      6. $latex \Rightarrow$ OK $latex \Rightarrow$ Next $latex \Rightarrow$ Finish​

      7. បិទ (exit ) កម្មវិធី Outlook

      8. ដំនើរការកម្មវិធី Outlook ឡើងវិញ និងរងចាំរហូតដល់វា Automatic Import ទិន្នន័យពី Gmail របស់អ្នកអស់​ ។



      ក្នុងករណីជំហានទី 8 មិនដំនើរការ Import ទិន្នន័យដោយស្វ័យប្រវត្តិទេ អ្នកចុច $latex \Rightarrow$​Tools$latex \Rightarrow$​Account Settings$latex \Rightarrow$​Repair$latex \Rightarrow$​Next និងរងចាំរហូត ដំនើរការចប់ $latex \Rightarrow$​ ចុច Close ជាការស្រេច ។



      $latex \bigstar$ ក្រោយពីបានធ្វើបែបនេះហើយនោះ ឲ្យតែភ្ជាប់ Internet នោះអ្នកអាចប្រើប្រាស់ MS Outlook នេះក្នុងការផ្ញើរ E-mail និង ទទួល E-mail បាន ។



          Read more

          Fast Way to make PDF file from Ms Word, Excel, and others..!!

          $latex \bigstar$$latex \bigstar$ នេះគឺជាការការងាយស្រួលក្នុងការបំលែងឯកសាររបស់អ្នកពី ប្រភេទ File MS Office (*.doc, *.docx, *.xls, *.xlsx,...) ទៅជា PDF (*.pdf) និយាយឲ្យខ្លីទៅគឺ Save ទុកជា ទំរង់ PDF តែម្តង ។


          Q: ចុះត្រូវការបំលែងទៅជា PDF ធ្វើអី????

          A: មិនថាឯការ Word, Excel, PowerPoint, Access នោះទេ អ្នកប្រើប្រាស់តែបាន បង្កើតឡើងតាមដែលខ្លួនត្រូវការ ពិសេសគឺ ប្រភេទពុម្ភអក្សរ (Fonts) តែម្តង ។ នៅ​ ពេលដែលយកឯកសារទៅបោះពុម្ភ ប្រសិនបើកុំព្យូទ័រកន្លែងបោះពុម្ភ មានប្រភេទពុម្ភ អក្សរដូចយើងប្រគឺមិនមានបញ្ហាអីទេ តែចៃដន្យអត់មានទៅ គឺប្រាកដជាមិនអាច បោះពុម្ភបានទេ។ ហេតុនេះហើយទើបការបំលែងជា PDF មានសារៈប្រយោជន៍ ទោះជាគ្មានពុម្ភអក្សរនោះក៏អាចមើល និងបោះពុម្ភបានដែរ ។



          $latex \Rrightarrow$ ក្នុង Post មួយនេះ ខ្ញុំនិងណែនាំពីរបៀបបំលែងងាយៗចំនួនពីររបៀប ដែលមាន ដូចខាងក្រោម ៖

          $latex \bigstar$ របៀបទី១៖ តាមរយៈការប្រើប្រាស់កម្មវិធី SaveAsPDFandXPS

          ​ 1. ជាដំបូងអ្នកត្រូវតំឡើង (Install) កម្មវិធី SaveAsPDFandXPS ចូលក្នុងកុំព្យូទ័រ របស់​អ្នកជាមុនសិន ។

          2. ក្រោយពីបានតំឡើងកម្មវិធី SaveAsPDFandXPS ចូលកុំព្យូទ័ររបស់អ្នកហើយ នោះ​ អ្នកសាកល្បងដំណើរការកម្មវិធី Ms Office Word ហើយសរសេរពីរបីតួ ហើយចុច File Menu $latex \Rightarrow$ Save as មើល?? អ្នកនឹងឃោះមាន Options ថ្មីមួយដែលអាចឲ្យអ្នក Save ឯកសាររបស់អ្នកទៅជា PDF & XPS File បាន​ ៕ (ដូចរូបខាងក្រោម )




          $latex \bigstar$ របៀបទីពីរ ៖ តាមរយៈការប្រើប្រាស់កម្មវិធី PDF Creator 1.1

          $latex \Rightarrow$ ចំពោះរបៀបទីពីរនេះក៏មិនខុសពីរបៀបទី១ដែរ ជាដំបូងអ្នកត្រូវតំឡើងកម្មវិធី នេះ ចូលុកុំព្យូទ័រជាមុនសិន​ ។

          $latex \Rrightarrow$ ក្រោយពេលតំឡើងរួចហើយ អ្នកត្រូវអនុវត្តដូចខាងក្រោម ៖
          1. ឧបមាថាខ្ញុំកំពុង Preview File មួយនៅក្នុង Ms Office Excel 2007 (រូបខាងក្រោម)

          2. ចុច Print Menu

          3. ចុចជ្រើសរើសម៉ាស៊ីន Print យក PDF Creator រួចចុច $latex \Rightarrow$ OK $latex \Rightarrow$ Save


          4. ជ្រើសរើសយកទីតាំង Save ឯកសារ និងដាកឈ្មោះឯកសារ
          (ឧៈ Technical word of Mathematics.pdf)

          5. ចុច Save ម្តងទៀតជាការស្រេច ។


          :) :) :) :) :) :):) :) :) :) :) :)
          :) :) :) :) :) :) :) :) :) :) :) :)
          :) :) :) :) :) :) :) :)
          :) :) :) :) :) :)
          :) :) :) :)
          :) :)
          :)

          Read more

          របៀប Remove កម្មវិធី Microsoft Office Groove Folder Synchronization


          ជាធម្មតា Microsoft Office Groove គឺជាកម្មវិធីមួយដែល មានមកជាស្រេច ជាមួយកម្មវិធី Microsoft Office 2007 ឬ 2010 នៅពេលដែលយើងបានតំឡើង​ វាចូលកុំព្យូទ័ររបស់អ្នក ៕ ប៉ុន្តែយើងក៏អាចមិនតំឡើងវាក៏បានដែរ​ដោយយើង​គ្រាន់តែ​ជ្រើសរើសយក Customize នៅពេល តំឡើងដំបូង និងមិនតំឡើង MS Office Groove ទៅបានហើយ ។ តែសំរាប់អ្នកដែលបានតំឡើងរួចហើយ ក៏មានវិធីសំរាប់ Remove វិញផងដែរ ។


          Microsoft Office Groove គឺវាមានប្រយោជន៏សំរាប់ចែកចាយឯកសារ ពីកុំព្យូទ័រមួយ ទៅមួយនៅក្នុងប្រព័ន្ធ (Network) ដូចជាក្នុងក្រុមហ៊ុនមួយជាដើម ។ តែសំរាប់ខ្ញុំ ក៏ដូចជាអ្នក ប្រើបា្រស់កុំព្យូទ័រ លក្ខណៈផ្ទាល់ខ្លួន (Home User) គឺ Microsoft Office Groove ក៏មិនមាន ប្រយោជន៍អ្វីនោះដែរ ។


          ខាងក្រោមនេះ គឺជារបៀបដើម្បី Remove កម្មវិធី Microsoft Office Groove ចេញពីកុំព្យូទ័រ របស់អ្នក ៖ (អាចអនុវត្តបានចំពោះគ្រប់ ប្រព័ន្ធដំណើរការ Window 7 , Vista, និង Window XP )

          ១. ចូលទៅ Control Panel$latex \Rightarrow$Add or Remove Program (or Programs and Feature or Uninstall a Program )

          ២. បន្ទាប់មករកមើល កម្មវិធី Microsoft Office 2007 ឬ Microsoft Office 2010 (តាមដែលអ្នកមាន)

          ៣. ចុច Mouse ស្តាំ រួចជ្រើសរើសយក Change ដូចរូបខាងលើ
          ៤. បន្ទាប់មកទៀត ជ្រើសរើសយក Add or Remove Feature (ដូចរូបខាងក្រោម)


          ៥. ចុចលើទីតាំងរបស់ Microsoft Office Groove និងជ្រើសយក Not Available


          ៦. ចុងក្រោយចុច Continue និងរងចំាដល់ ដំណើរការចប់ និង Restart កុំព្យូទ័រ ជាការស្រេច ។



          សូមអរគុណ....!!!


          Read more

          របៀបកែប្រែ Options ដើម្បីឲ្យវាយអក្សរខ្មែរចេញគ្រប់ ស្រៈ និង ព្យញ្ជនៈ (សំរាប់ Fonts Limon, គ្រប់ Ms Office Versions)




          ♣ក្រោយពីអ្នកបាន Install Ms Office ចូលក្នុងកុំព្យូទ័ររបស់អ្នកហើយ គឺអ្នកតែងត្រូវ ការតំឡើងនូវប្រភេទ Font ផ្សេងៗសំរាប់ប្រើប្រាស់ ក្នុងនោះរួមមាន ទាំង Font ខ្មែរ , អង់គ្លេស, បារាំង, ជប៉ុន, ចិន, ថៃ...ជាដើម ។​ ចំពោះប្រភេទ font ផ្សេង (ឧទាហរណ៍ ដូចជា Font ភាសា អង់គ្លេស ៖ Arial, Time and New Roman, Calibri, Tahoma, Verdana, Wingdings....) គឺវានឹងត្រូវបានតំឡើងដោយស្វ័យប្រវត្តិមកជាមួយ Ms Office នៅពេលដែលអ្នកតំឡើងវា ។ ចំពោះអ្នកដែលប្រើប្រាស់ Khmer Unicode Fonts គឺគ្មានបញ្ហាអ្វីចោទនោះទេ​ចំពោះបញ្ហា​វាយ​មិនចេញគ្រប់ស្រៈ និង ព្យញ្ជនៈ ខ្មែរនេះ ។ តែចំនែកអ្នកដែលប្រើប្រាស់ font ខ្មែរ ប្រភេទ Limon ក្រោយពេលដែល អ្នក Install font Limon រួចហើយនោះ នៅតែមិនអាចវាយចេញ គ្រប់ប្រភេទ ស្រៈ និង ព្យញ្ជនៈ ​​​របស់ខ្មែរ គឺវាអាចបណ្តាលមកពីបញ្ហាសំខាន់ពីរគឺ ៖


          • មិនបាន Copy Normal.DOT យកទៅដាក់នៅទីតាំងត្រឹមត្រូវ ឫ មិនទាន់បានដាក់ Normal.dot ។

          • មិនទាន់កែប្រែ Keyboard Options ដែលស្ថិតនៅក្នុង Control Panel ។


          ♣ ចំពោះរបៀបតំឡើង និង ទីតាំងសំរាប់ដាក់ Normal.dot គឺខ្ញុំបានលើកយកមក បង្ហាញ នៅក្នុង Blog មុនរបស់ខ្ញុំរួចមកហើយ ( អ្នកអាចស្វែងរកនៅ PC tips ឫ Ms Office Categoies : របៀប Install និង កែប្រែ Options នៅក្នុង Microsoft Office 2007 )។

            ♣ ក្នុង Post មួយនេះ ខ្ញុំនឹងលើកយកបង្ហាញអំពី របៀបកែ Keyboard Options ដើម្បីឲ្យអ្នក អាចវាយចេញអក្សរខ្មែរ​​ គ្រប់ស្រៈ និងព្យញ្ជនៈ (សូមចំណាំផងដែរ គឺប្រើសំរាប់ Font Limon ) នៅក្នុង Control Panel ។ អ្នកគ្រាន់តែអនុវត្តន៍តាមជំហានដូចខាងក្រោម ៖

            ក្នុង Window Vista & Window 7

            • ដំបូងចុច Start$latex \Rightarrow$Control Panel ( មើលរូប | See Image )

            • រួចចុច Region and Language (មើលរូប | See Image )

            • បន្ទាប់មកអ្នកចុច Keyboards and Language tab រួចអ្នកចុច ប៊ូតុង Change Keyboards.. tab (មើលរូប | See Image )

            • ចុច Add រួចជ្រើសយក​​ English (United State) / Keyboard / រួច ធីក United States-International រួចចុច OK => Apply (មើលរូប 1 | See Image 1 ) (Image 2 )

            • ត្រង់ចំនុច Default Input Language អ្នកត្រូវប្តូរមកជា​ English (United States) -United States- International (មើលរូប | Image )

            • ជាចុងក្រោយ ចុច​ Apply $latex \Rightarrow$ OK ឫ ចុច OK តែម្តងក៏បាន ។




              ក្នុង Window XP & Window 2000

              • ដំបូងចុច Start$latex \Rightarrow$ Setting$latex \Rightarrow$Control Panel (មើលរូប | See Image)

              • រួចចុច​ Regional and Language Options (មើលរូប | See Image )

              • ក្រោយមកអ្នកចុច Language tab រួចអ្នកចុច ប៊ូតុង Details (មើលរូប | See Image )

              • ចុច Add (មើលរូប| See Image)

              • ត្រង់ចំនុច In put language ជ្រើសយក English (United State) រួច ធីក ត្រង់ Keyboards layout / Me រួចជ្រើសយក United States -International ហើយចុច OK $latex \Rightarrow$Apply ​ (មើលរូប​ | See Image) ​

              • ត្រង់ចំនុច Default Input Language អ្នកត្រូវប្តូរមកជា​ English (United States)-United States-International (មើលរូប | Image )

              • ជាចុងក្រោយ ចុច​ Apply$latex \Rightarrow$OK $latex \Rightarrow$OK ​ ឫក៏ចុច OK$latex \Rightarrow$OK តែម្តងក៏បាន ។


              $latex \Rightarrow$ក្រោយពីបានអនុវត្តន៍តាមជំហានដូចខាងលើរួចហើយ អ្នកអាចសាកល្បង វាយ មើលមួយឃ្លា ( ឧទាហរណ៍ ៖ ព្រះរាជាណាចក្រកម្ពុជា )។ ប្រសិនបើកុំព្យូទ័ររបស់ អ្នកអាចវាយចេញពាក្យថា "ព្រះរាជាណាចក្រកម្ពុជា" គឺមានន័យថា អ្នកអាចវាយ ចេញ គ្រប់ស្រៈ និង ព្យញ្ជនៈ​​ របស់ខ្មែរហើយ ។ (សំរាប់ Fonts Limon ) Enjoy!!!! :)


                Read more

                របៀប Install និងកែ Option មួយចំនូនមុនពេលប្រើប្រាស់ Ms Office​ Word 2007


                  របៀបតំឡើង Ms Office 2007


                ♣ មុនេពេលតំឡើង Microsoft Office 2007 ក៏ដូចជាកម្មវិធីផ្សេងៗទៀតដែរ ជាដំបូងគឺយើង​ ត្រូវមាន ស៊ីឌី Software ជាមុនសិន ។ ពេលនេះខ្ញុំសូមលើកយករបៀប តំឡើង Microsoft Office 2007 ក្នុងករណីដែលខ្ញុំមាន Software នៅក្នុងកុំព្យូទ័រជាស្រេច ៖


                • ដំបូងអ្នកត្រូវទៅរកទីតាំងដែលទុក Software Ms Office 2007 ។ រួចហើយរកមើល file ដែលមានឈ្មោះថា Setup.exe ។ បន្ទាប់មក ចុចលើវា​ ហើយ Enter (​ឫចុច Right click រួចរើសយក Open )

                • វានិងចេញផ្ទាំងមួយមក ទាមទារឲ្យអ្នកដាក់ Serial Number ឫ Product Key ។ អ្នក​ ត្រួវ​ទៅរក Serial Number នៅក្នុងទីតាំងនៃ Software របស់អ្នកនូវ File មួយដែល​​ មាន​ឈ្មោះថា​ Serial Number.txt, Product key.txt, CD-key.txt ឫ SN.txt រួចហើយ Open វាហើយ Copy យក​ Serial Number នោះមកដាក់ក្នុង ប្រអប់ដែលវាត្រូវការ រួចចុច Continue ។
                  Click here to see Image

                • ​​​
                • ធីកក្នុងប្រអប់ I accept the terms of this agreement រួចចុច Continue ម្តងទៀត។ (បើអ្នកមិនមាន Serial ទេ អ្នកអាចប្រើ Serial នេះ KGFVY-7733B-8WCK9-KTG64-BC7D8 )
                  Click here to see Image



                • បន្ទាប់មកវានឹងចេញផ្ទាំងមួយទៀតមក ដូចរូប ។ រួចហើយចុច Install Now (តែប្រសិនបើអ្នកមិនចង់តំឡើងនូវទិន្នន័យទំាងអស់របស់ Ms Office ទេនោះ អ្នកអាចចុច Customize ) ក្រោយមក ត្រូវរងចាំរហូតដល់ដំណើរការតំឡើង ត្រូវបានបញ្ចប់ ១០០​ % ។
                  Image 1 , Image 2


                • ជាចុងក្រោយចុច Close ដើម្បីបញ្ចប់ការតំឡើងកម្មវិធី ។



                ____________________________________________________

                  របៀបកែ Options Ms Office Word 2007 ដើម្បីប្រើប្រាស់

                ♣ក្រោយពីបានតំឡើងកម្មវិធី Microsoft Office 2007 រួចរាល់តាមជំហានខាងលើរួចហើយ គឺអ្នកក៍មិនបា្រកដថាអាចប្រើប្រាស់វាបានតែម្តងនោះដែរ ។ មុនពេលប្រើបា្រស់គឺអ្នកចាំបាច់ ត្រូវការកែនូវ Options សំខាន់ៗមួយចំនួន ដូចដែលខ្ញុំនឹងលើកយកមកបង្ហាញ ជាបន្តបន្ទាប់ ដូចតទៅ ៖


                • ដំណើរការកម្មវិធី Ms Word 2007 ( Start => Run => វាយពាក្យ winword => OK )

                • ចុចលើ View Menu រួច ធីក ក្នុងប្រអប់ Ruler ដើម្បីបង្ហាញបន្ទាត់ក្រិតផ្នែកខាងលើ និងផ្នែកខាងឆ្វេងនៃក្រដាសកិច្ចការរបស់អ្នក ។

                • បន្ទាប់មកទៀត ចុចលើប៊ូតុង File Menu (ផ្នែកខាងលើ និងខាងឆ្វេងនៃ Screen (រូប)) រួចជ្រើសយក Word Options នោះវានឹងបញ្ចេញផ្ទាំងមួយដូចរូបខាងក្រោម ៖
                  Click here to see Image

                • ♣ ចុចលើ Save : ត្រង់ចំនុច Save files in this format អ្នកមានជំរើសច្រើនក្នុងការ រក្សាទុក Files របស់អ្នក ។ តែជាទូទៅដែលគេនិយមប្រើក្នុង Ms Word គឺរក្សាទុកជា Word Document (*.docx) និង​ Word 97-2003 Document (*.doc) ។​ តែបើតាម យោបល់របស់ខ្ញុំ អ្នកគួរតែជ្រើសយក Word 97-2003 Document (*.doc) ព្រោះ ដោយសារ​តែ Ms Office 2007 មិនទាន់មានអ្នកប្រើប្រាស់ច្រើន ជាហេតុធ្វើឲ្យ មានការពិបាកពេលដែលអ្នកយក​ឯកសារទៅ Print (បើអ្នក Save ជា ប្រភេទ *.docx គឺទាល់តែកុំព្យូទ័រណាដែលមាន Office 2007 ដូចគ្នាទើបអាចមើលបាន)។ តែបើសិន អ្នក Save ជា Word 97-2003 Document (*.doc) នោះ ទោះជាកុំព្យូទ័រប្រើ Ms Office ប្រភេទណាក៏អាចមើល​ files នោះបានដែរ ។ ចំណែកត្រង់ចំនុច Save AutoRecover information every អ្នកមិនចាំបាច់កែក៏បានដែរ តែបើចង់កែនោះ អ្នកគ្រាន់តែ ធីក​ ក្នុងប្រអប់ពីមុខ​វា ហើយវាយលេខចូលក្នុងប្រអប់ខាងស្តាំ តាមតែ​ អ្នក​ចង់ឲ្យវា Save ដោយស្វ័យប្រវត្តិក្នុងរយៈពេលប៉ុន្មាននាទីម្តង តែប៉ុណ្ណោះ។
                  Click here to see Image

                  ♣​ ចុចលើ Advanced : ក្នុង Tab នេះ គឺមានលក្ខណៈសំាញ៉ាំជាងគេបន្តិច តែក៏មិន​ មាន​បញ្ហាអ្វីនោះដែរ ព្រោះថា ចំនុចមួយចំនួនគឺវាបានកំនត់ឲ្យអ្នកដោយស្វ័យប្រវត្តិ ជាស្រេច អ្នកគ្រាន់តែ ធីក បន្ថែមចំនុចមួយចំនួនទៀតដូចជា ៖ ត្រង់ចំនុច Show document content អ្នកត្រូវ ធីក Show text boundaries (Image 1) ។ ចំនុច Display អ្នកត្រូវ ប្តូរ Show measurements in units of ទៅជា Centimeters (Image 1) ។ ត្រង់ចំនុច Print អ្នកត្រូវ ធីក Print in background និង Scale content for A4 or 8.6 x 11" paper size (Image 2) ។​ ត្រង់ចំនុច General អ្នកត្រូវចុចលើ ប៊ូតុង File Location => double click លើ User template វានឹងបង្ហាញទីតាំងនៃ Folder ដែលយើងត្រូវដាក់ Normal.doc របស់ Fonts (Image 3, Image 4​, Image 5) ។


                ♣ ប្រសិនបើអ្នកគ្មាន Normal.dot ទេអ្នកអាច ទាញយកបាននៅទីនេះ Normal.DOT (for Limon fonts for Office 2003 & 2007) , Normal.dotm(for Ms Office 2007 only) , NormalEmail.dotm(for Ms Office 2007 only) ។

                សំគាល់: ក្រោយពីអ្នកបាន download យក Normal.DOT ទាំងបីខាងលើរួចហើយ នោះ អ្នកត្រូវ Rename file ទាំងបីនោះទៅជា ៖

                  - normal-dot.doc ទៅជា​ Normal.DOT
                  - normal-dotm.doc ទៅជា Normal.dotm
                  - normalemail-dotm.doc ទៅជា Nomalemail.dotm

                ក្រោយពីអ្នកបាន download​ និងប្តូរឈ្មោះរបស់ Normal.dot ទាំងបីខាងលើរួចហើយនោះ អ្នកគ្រាន់តែ Copy Normal.dot ទាំងបីយកទីដាក់​នៅទីតាំងដូចដែលបានពណ៌នាពីខាងលើ រួចមកហើយ (មុនពេល Copy យក Normal.dot យកទៅដាក់ក្នុងទីតាំងរបស់វា អ្នកត្រូវបិទ កម្មវិធី Ms Office 2007 ជាមុនសិន) ។



                    បន្ទាប់ពីបានកែនូវ បណ្តារ Options មួយចំនួនខាងលើរួចមក Ms Office Word 2007 របស់អ្នក នឹងអាចប្រើប្រាស់បានយ៉ាងពិតប្រាកដ ។ មួយវិញទៀត ចំពោះមបញ្ហា វាយអក្សរខ្មែរ (Limons) មិនចេញគ្រប់ ស្រៈ និង ព្រញ្ជនៈ ខ្ញុំនឹងលើកយកមកបង្ហាញនៅ Post ក្រោយទៀត !!!​ សូមអរគុណ :)

                    Read more