របៀប Install និងកែ Option មួយចំនូនមុនពេលប្រើប្រាស់ Ms Office Word 2007
- របៀបតំឡើង Ms Office 2007
♣ មុនេពេលតំឡើង Microsoft Office 2007 ក៏ដូចជាកម្មវិធីផ្សេងៗទៀតដែរ ជាដំបូងគឺយើង ត្រូវមាន ស៊ីឌី Software ជាមុនសិន ។ ពេលនេះខ្ញុំសូមលើកយករបៀប តំឡើង Microsoft Office 2007 ក្នុងករណីដែលខ្ញុំមាន Software នៅក្នុងកុំព្យូទ័រជាស្រេច ៖
- ដំបូងអ្នកត្រូវទៅរកទីតាំងដែលទុក Software Ms Office 2007 ។ រួចហើយរកមើល file ដែលមានឈ្មោះថា Setup.exe ។ បន្ទាប់មក ចុចលើវា ហើយ Enter (ឫចុច Right click រួចរើសយក Open )
- វានិងចេញផ្ទាំងមួយមក ទាមទារឲ្យអ្នកដាក់ Serial Number ឫ Product Key ។ អ្នក ត្រួវទៅរក Serial Number នៅក្នុងទីតាំងនៃ Software របស់អ្នកនូវ File មួយដែល មានឈ្មោះថា Serial Number.txt, Product key.txt, CD-key.txt ឫ SN.txt រួចហើយ Open វាហើយ Copy យក Serial Number នោះមកដាក់ក្នុង ប្រអប់ដែលវាត្រូវការ រួចចុច Continue ។
Click here to see Image - ធីកក្នុងប្រអប់ I accept the terms of this agreement រួចចុច Continue ម្តងទៀត។ (បើអ្នកមិនមាន Serial ទេ អ្នកអាចប្រើ Serial នេះ KGFVY-7733B-8WCK9-KTG64-BC7D8 )
Click here to see Image - បន្ទាប់មកវានឹងចេញផ្ទាំងមួយទៀតមក ដូចរូប ។ រួចហើយចុច Install Now (តែប្រសិនបើអ្នកមិនចង់តំឡើងនូវទិន្នន័យទំាងអស់របស់ Ms Office ទេនោះ អ្នកអាចចុច Customize ) ក្រោយមក ត្រូវរងចាំរហូតដល់ដំណើរការតំឡើង ត្រូវបានបញ្ចប់ ១០០ % ។
Image 1 , Image 2 - ជាចុងក្រោយចុច Close ដើម្បីបញ្ចប់ការតំឡើងកម្មវិធី ។
____________________________________________________
- របៀបកែ Options Ms Office Word 2007 ដើម្បីប្រើប្រាស់
♣ក្រោយពីបានតំឡើងកម្មវិធី Microsoft Office 2007 រួចរាល់តាមជំហានខាងលើរួចហើយ គឺអ្នកក៍មិនបា្រកដថាអាចប្រើប្រាស់វាបានតែម្តងនោះដែរ ។ មុនពេលប្រើបា្រស់គឺអ្នកចាំបាច់ ត្រូវការកែនូវ Options សំខាន់ៗមួយចំនួន ដូចដែលខ្ញុំនឹងលើកយកមកបង្ហាញ ជាបន្តបន្ទាប់ ដូចតទៅ ៖
- ដំណើរការកម្មវិធី Ms Word 2007 ( Start => Run => វាយពាក្យ winword => OK )
- ចុចលើ View Menu រួច ធីក ក្នុងប្រអប់ Ruler ដើម្បីបង្ហាញបន្ទាត់ក្រិតផ្នែកខាងលើ និងផ្នែកខាងឆ្វេងនៃក្រដាសកិច្ចការរបស់អ្នក ។
- បន្ទាប់មកទៀត ចុចលើប៊ូតុង File Menu (ផ្នែកខាងលើ និងខាងឆ្វេងនៃ Screen (រូប)) រួចជ្រើសយក Word Options នោះវានឹងបញ្ចេញផ្ទាំងមួយដូចរូបខាងក្រោម ៖
Click here to see Image
♣ ចុចលើ Save : ត្រង់ចំនុច Save files in this format អ្នកមានជំរើសច្រើនក្នុងការ រក្សាទុក Files របស់អ្នក ។ តែជាទូទៅដែលគេនិយមប្រើក្នុង Ms Word គឺរក្សាទុកជា Word Document (*.docx) និង Word 97-2003 Document (*.doc) ។ តែបើតាម យោបល់របស់ខ្ញុំ អ្នកគួរតែជ្រើសយក Word 97-2003 Document (*.doc) ព្រោះ ដោយសារតែ Ms Office 2007 មិនទាន់មានអ្នកប្រើប្រាស់ច្រើន ជាហេតុធ្វើឲ្យ មានការពិបាកពេលដែលអ្នកយកឯកសារទៅ Print (បើអ្នក Save ជា ប្រភេទ *.docx គឺទាល់តែកុំព្យូទ័រណាដែលមាន Office 2007 ដូចគ្នាទើបអាចមើលបាន)។ តែបើសិន អ្នក Save ជា Word 97-2003 Document (*.doc) នោះ ទោះជាកុំព្យូទ័រប្រើ Ms Office ប្រភេទណាក៏អាចមើល files នោះបានដែរ ។ ចំណែកត្រង់ចំនុច Save AutoRecover information every អ្នកមិនចាំបាច់កែក៏បានដែរ តែបើចង់កែនោះ អ្នកគ្រាន់តែ ធីក ក្នុងប្រអប់ពីមុខវា ហើយវាយលេខចូលក្នុងប្រអប់ខាងស្តាំ តាមតែ អ្នកចង់ឲ្យវា Save ដោយស្វ័យប្រវត្តិក្នុងរយៈពេលប៉ុន្មាននាទីម្តង តែប៉ុណ្ណោះ។
Click here to see Image
♣ ចុចលើ Advanced : ក្នុង Tab នេះ គឺមានលក្ខណៈសំាញ៉ាំជាងគេបន្តិច តែក៏មិន មានបញ្ហាអ្វីនោះដែរ ព្រោះថា ចំនុចមួយចំនួនគឺវាបានកំនត់ឲ្យអ្នកដោយស្វ័យប្រវត្តិ ជាស្រេច អ្នកគ្រាន់តែ ធីក បន្ថែមចំនុចមួយចំនួនទៀតដូចជា ៖ ត្រង់ចំនុច Show document content អ្នកត្រូវ ធីក Show text boundaries (Image 1) ។ ចំនុច Display អ្នកត្រូវ ប្តូរ Show measurements in units of ទៅជា Centimeters (Image 1) ។ ត្រង់ចំនុច Print អ្នកត្រូវ ធីក Print in background និង Scale content for A4 or 8.6 x 11" paper size (Image 2) ។ ត្រង់ចំនុច General អ្នកត្រូវចុចលើ ប៊ូតុង File Location => double click លើ User template វានឹងបង្ហាញទីតាំងនៃ Folder ដែលយើងត្រូវដាក់ Normal.doc របស់ Fonts (Image 3, Image 4, Image 5) ។
♣ ប្រសិនបើអ្នកគ្មាន Normal.dot ទេអ្នកអាច ទាញយកបាននៅទីនេះ Normal.DOT (for Limon fonts for Office 2003 & 2007) , Normal.dotm(for Ms Office 2007 only) , NormalEmail.dotm(for Ms Office 2007 only) ។
- normal-dot.doc ទៅជា Normal.DOT
- normal-dotm.doc ទៅជា Normal.dotm
- normalemail-dotm.doc ទៅជា Nomalemail.dotm
ក្រោយពីអ្នកបាន download និងប្តូរឈ្មោះរបស់ Normal.dot ទាំងបីខាងលើរួចហើយនោះ អ្នកគ្រាន់តែ Copy Normal.dot ទាំងបីយកទីដាក់នៅទីតាំងដូចដែលបានពណ៌នាពីខាងលើ រួចមកហើយ (មុនពេល Copy យក Normal.dot យកទៅដាក់ក្នុងទីតាំងរបស់វា អ្នកត្រូវបិទ កម្មវិធី Ms Office 2007 ជាមុនសិន) ។
បន្ទាប់ពីបានកែនូវ បណ្តារ Options មួយចំនួនខាងលើរួចមក Ms Office Word 2007 របស់អ្នក នឹងអាចប្រើប្រាស់បានយ៉ាងពិតប្រាកដ ។ មួយវិញទៀត ចំពោះមបញ្ហា វាយអក្សរខ្មែរ (Limons) មិនចេញគ្រប់ ស្រៈ និង ព្រញ្ជនៈ ខ្ញុំនឹងលើកយកមកបង្ហាញនៅ Post ក្រោយទៀត !!! សូមអរគុណ :)