មានប្រយោជន៍ចំពោះសុខភាព!
៧ ចំណុច គួរយល់ដឹងក្នុងការបរិភោគអាហារ |
1- បណ្តូលរុក្ខជាតិ ឬបន្លែគ្រប់ប្រភេទ ជាកន្លែងដែលផ្ទុកទៅដោយសារធាតុពុល ដូចនេះ ពុំគួរបរិភោគវាឡើយ ។
2- ស្ត្រីទើបដែលសំរាលកូន ពុំគួរទទួលទានខ្ទឹមបារាំងទេ ព្រោះអាចធ្វើឲ្យគ្មានទឹកដោះ ឬបើមានក៏ទឹកដោះ នឹងមានរសជាតិប្រហាត ធ្វើឲ្យទារកមិនចង់បៅ ។
3- ស្លឹកចាព្លូ មានប្រយោជន៍ ក្នុងការសម្រកជាតិស្ករ ខ្លាញ់ សម្ពាធឈាម និងព្យាបាលអាការក្អករ៉ាំរ៉ៃ ប៉ុន្តែពុំគួរបរិភោគលើស ១០សន្លឺក ក្នុង១ថ្ងៃឡើយ។
4- ចំពោះអ្នកដែលអាយុក្រោម ៤០ឆ្នាំ ត្រសក់អាចជួយការពារបានយ៉ាងល្អ មិនឲ្យកើតជំងឺមហារីក ប៉ុន្តែចាប់ពីអាយុ ៤០ឆ្នាំឡើង គួរកាត់បន្តយការទទួលទានត្រសក់ ព្រោះវាបង្ករឲ្យកើតជំងឺរលាកសន្លាក់ឆ្អឹង។
5- ទឹកសណ្តែក ជាភេសជ្ផៈសម្បូរសារធាតុអាហារយ៉ាងច្រើន ប៉ុន្តែមិនគួរកម្តៅលើភ្លើង ឲ្យលើសពី២ដងឡើង ព្រោះការកម្តៅនៅលើកទី ២ នឹងបណ្តាលឲ្យសារធាតុអាហារ រលាយខូចខាតអស់ ។
6- ខ្ទឹម ស ស្រស់អាចបណ្តាលឲ្យក្រពះ មានអាការក្រហាយ។ ដូច្នេះពុំគួរបរិភោគវា ក្នុងរយៈពេលជាប់ៗគ្នាលើសពី៩០ថ្ងៃឡើយ ពិសេសពេលក្រពះទំនេរ គ្មានអាហារ។ បើបរិភោគបាន ៩០ថ្ងៃ ហើយគួរផ្អាក ១៥ថ្ងៃសិនចាប់ផ្តើមបរិភោគជាថ្មី ។
7- ក្ទម្ពទេស (អ្នកខ្លះ ហៅថាទុំទេស ឬក្រះធំថេត) មានសារធាតុមីណូលស៊ីន ធ្វើឲ្យសរសៃសក់ជ្រុះ ដូច្នេះពុំគួរបរិភោគច្រើនពេកទេ ៕
ពិសារអាហារខ្លាញ់ ធ្វើឲ្យយ៉ាប់ក្រពះ |
នៅពេលអាហារចូលទៅដល់ក្នុងក្រពះ ក៏នឹងមានការរំលាយឲ្យម៉ដ្ឋ បន្ទាប់មកក្រពះ ក៏បញ្ចូនទៅឲ្យពោះវៀន តែអាហារខ្លះ ក៏នៅទើរក្នុងក្រពះយូរ ដូចជាសាច់ក្ងាន ត្រូវប្រើពេល ៥-៦ម៉ោងនិងអាហារខ្លះដែលផ្សំគ្នា ដូចជាសាច់សត្វ ដំឡូងបារាំង ប្រើពេលវេលាក្នុងការរំលាយ ៣ម៉ោង ,សម្លរស្ងោរ តុំយ៉ាំត្រី ប្រើពេល២ម៉ោង ...។
ការទទួលទានខ្លាញ់ច្រើនពេក អាចបង្ករឲ្យកើតអាស៊ីតក្នងក្រពះ ហូរត្រឡប់ឡើងបាន ព្រោះអាហារប្រភេទខ្លាញ់ ទៅជំរុញការផលិតអាស៊ីដក្នុងក្រពះ ចេញមកច្រើន និងត្រូវជំរុញ ឲ្យឡើងទៅរកបំពង់អាហារ ធ្វើឲ្យមានអាការក្តៅក្រហាយ-ក ហើយបើមានអាការបែបនេះញឹកញាប់ អាចធ្វើឲ្យមានជំងឺបាន ព្រោះវាធ្វើឲ្យរលាកបំពង់អាហារ និងប៉ះពាល់ដល់សរសៃប្រសាទ ព្រមទាំងអាចធ្វើឲ្យឈឺដល់ រោគហឺត និងបេះដូងបាន ។
( ដកស្រង់ចេញពី ទស្សនាវត្តី អាន- ANT Magazine )
0 comments :
Post a Comment