How to Join file *.001, *.002 .... *.00n into 1 file!!
$latex \space$$latex \space$ថ្ងៃនេះខ្ញុំសូមលើកយក Post មួយដែលខ្ញុំ ក៏ដូចជាមិត្តទាំងអស់គ្នាគួរតែដឹង នោះគឺ របៀបភ្ជាប់ File ដែលមានកន្ទុយ *.001, *.002....ទៅជា File តែមួយ ។ $latex \space$$latex \space$នៅពេលដែលយើងដោនឡូតយក Software ឬក៏ Video មិនពី Internet មាន File មួយចំនួនដែលមានទំហំតូច ឬក៏ធំល្មមនោះ គឺវាមិនមានជាបញ្ហាអ្វីនោះទេ គឺយើង អាចដោនឡូតយកមកបានមួយ file តែម្តង។ តែចំពោះ Software ឬ Video ដែលមានទំហំធំ គឺអ្នក Upload បានបំបែក File ទំាងនោះទៅជាបំណែកតូចៗ ដើម្បីងាយស្រួល Upload ហេតុនេះហើយ ក្រោយពេលដោនឡូត យើងចាំបាច់ ត្រូវចេះរបៀបភ្ជាប់ បំណែក File ទាំងនោះទៅជា File មួយសំរាប់ប្រើប្រាស់ ឬ អាចទស្សនាបាន (ចំពោះ Video File)។ $latex \space$$latex \space$ហើយដើម្បីភ្ជាប់ File ប្រភេទនេះទៅជា File តែមួយបាន ជាដំបូងគឺទាមទារ ឲ្យអ្នកមានកម្មវិធីជាមុនសិន ដែលកម្មវិធីទាំងនោះមានដូចជា HJSplit ,File Spliter & Joiner (FFJS) ជាដើម ។ $latex \space$$latex \space$ If you don't have these software u can download by link below:
$latex \space$$latex \space$ឥឡូវខ្ញុំនឹងបង្ហាញមិត្តទាំងអស់គ្នាអំពីរបៀប ភ្ជាប់ File *.001, *.002.... ដោយការ ប្រើប្រាស់កម្មវិធី HJSplit v2.3 ៖
- ដោនឡូតយកកម្មវិធី HJSplit v2.3 ពី Link ខាងលើ
- ដំនើរការ (RUN) កម្មវិធី HJSplit v2.3 អ្នកនឹងឃើញដូចរូបខាងក្រោមៈ
- $latex \Rightarrow$Join botton
- ចុច Input ដើម្បីទៅរកទីតាំងដែលអ្នកដាក់ File ដែលមានកន្ទុយ *.001, *.002 .. ដែលអ្នកចង់ភ្ជាប់គ្នានោះ ។ (Need only once file : *.001 in Input)
ចំណែក Output ជាទីតាំងដែលអ្នកនឹងរក្សា ទុក File ដែល អ្នកកំពុងភ្ជាប់ គ្នានេះ (Join) (តែយកល្អមិនចាំបាច់ចុចក៏បាន ព្រោះថា File ដែលអ្នក Join វានឹងនៅក្នុងទីតាំងជាមួយ File *.001, *.002.. ដោយស្វ័យប្រវត្តិ ) - $latex \Rightarrow$ ចុច Start
- រងចាំរហូតដល់ចប់ (complete) $latex \Rightarrow$ OK
- ក្រោយពេល Finish ហើយនោះ អ្នកបើកទៅ Folder Video ដែលអ្នក Join នោះអ្នកនឹងឃើញ File មួយដែលមានទំហំស្មើនឹងទំហំ File*.001, *.002.. បូកបញ្ចូលគ្នា ។
ចុចក្រោយ អ្នកអាចបើកមើល (View) File នោះបាន ។ (ហើយអ្នកក៏អាចលុបចោលបំណែក File .001, *.002.. បាន )
2 comments :
[...] File ដែលមានកន្ទុយ *.001 , *.002…. ទៅជា File តែមួយ (How to join file *.001, *.002 to 1 file) ។ ផ្ទុយមកវិញថ្ងៃនេះ [...]
[...] File ដែលមានកន្ទុយ *.001 , *.002…. ទៅជា File តែមួយ (How to join file *.001, *.002 to 1 file) ។ ផ្ទុយមកវិញថ្ងៃនេះ [...]
Post a Comment