Write Image File to CD/DVD Using Ultra ISO...!!!

របៀប Write CD or DVD Software ដោយប្រើប្រាស់កម្មវិធី Ultra ISO




$latex \Rightarrow$ កម្មវិធីដែលយើងប្រើប្រាស់សព្វថ្ងៃសំរាប់ Write CD និង DVD គឺមានច្រើន សន្ធឹកសន្ធាប់ ហើយការប្រើប្រាស់ទៀតសោត​ គឺអាស្រ័យទៅលើចំនូលចិត្ត និង ទំលាប់ប្រើប្រាស់ផងដែរ។ ជាក់ស្តែងរូបខ្ញុំផ្ទាល់ផងដែរ គឺខ្ញុំធ្លាប់បានសាកល្បង ប្រើប្រាស់កម្មវិធីជាច្រើន ក្នុងការធ្វើជា CD និង DVD Soft សំរាប់រក្សាទុក និងប្រើប្រាស់ផ្ទាល់ខ្លូនផងដែរ ។


$latex \bigstar$ខាងក្រោមនេះខ្ញុំនឹងណែនាំពីរបៀប Write CD Window Bootable  មួយដោយការ ប្រើប្រាស់កម្មវិធី Ultra ISO ។ ប្រសិនបើអ្នកមិនមានកម្មវិធី អ្នកអាចទាញយក (download) តាមរយៈ Link ខាងក្រោមបាន ៖



$latex \bigstar$$latex \bigstar$មុនពេល Write អ្នកត្រូវមានបណ្តាតំរូវការដូចតទៅ ៖




  1. កុំព្យូទ័ររបស់អ្នកត្រូវមាន CD ROM ឬ DVD ROM ប្រភេទ RW ឬ RW++ ​ (និយាយឲ្យខ្លីទៅគឺ អាច Write បានតែម្តង) ។

  2. តំឡើងកម្មវិធី Ultra ISO ចូលក្នុងកុំព្យូទ័រអ្នក ។

  3. មាន Software ដែលមានប្រភេទជា ISO Image File
    (Ex: Window 7 Ultimate.ISO )

  4. មាន CD / DVD Blank (​ ថ្មីមិនទាន់មានប្រើប្រាស់ )


$latex \Rightarrow$ ខ្ញុំសូមលើយកការ Write CD & DVD  Window ទុកសំរាប់ Boot ក្នុងករណីខ្ញុំមាន ISO Image​File ជាស្រេច ។


$latex \Rightarrow$$latex \Rightarrow$អនុវត្តន៍ដូចតទៅ ៖




  1. ដំនើរការកម្មវិធី Ultra ISO (ដែលអ្នកបានតំឡើង)


  2. ចុច Tools $latex \Rightarrow$ Burn CD/DVD Image ( = Shortcut  F7 )





ឬចុចនៅលើ​ Toolbar យក Icon មួយដែលមានឈ្មោះថា Burn CD/DVD Image (រូបខាងលើ)

  1. ក្រោយមកវានឹងចេញផ្ទាំងដូចខាងក្រោម





  1. ត្រង់ចំនុច Recorder : សំរាប់ជ្រើសរើសយក CD/DVD ROM ដើម្បី Write (ករណីអ្នកមាន​តែមួយ គឺមិនចាំបាច់ជ្រើសរើសទេ )

  2. ត្រង់ចំនុច Write Speed : គឺអ្នកអាចជ្រើសរើសយកតាមប្រភេទ CD/DVD ដែលអ្នក​នឹង​ ​Write ៖ 4x, 6x, 8x, 10x, 16x, 24x.... តែយកល្អ ក្នុងករណី Write CD/DVD Window អ្នកគប្បីជ្រើសរើសយក Speed កុំឲ្យលឿនពេក ។​

  3. ចុច Browser រក ISO Image File ដែលអ្នកចង់ Write





  1. ក្រោយពេលអ្នកចុច Open ហើយនោះ អ្នកនឹងឃើញដូចរូបខាងក្រោម





  1. ជាចុងក្រោយចុច Burn និងរងចាំរហូតដល់ដំណើរការចប់ 100% នោះ CD/DVD របស់អ្នក នឹងធាក់ចេញមកដោយស្វ័យប្រវត្តិ ។




អរគុណ…!!! Thanks...!!!



0 comments :

Post a Comment