Showing posts with label Disable file copy. Show all posts
Showing posts with label Disable file copy. Show all posts

របៀបបិទមិនឲ្យ​ Copy ឯកសារចេញពីកុំព្យូទ័ររបស់អ្នកចូលក្នុង USB បាន!!!!


នេះគឺជាគន្លឹះសុវត្ថិភាពដ៏តូចមួយ ដែលមិត្ដអ្នកអាន និងអ្នកប្រើប្រាស់​កុំព្យូ​ទ័រ ទាំងឡាយអាចយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការការពារទិន្នន័យសំខាន់របស់ អ្នកដែលអ្នកមិនអាចចែកឲ្យអ្នកណាម្នាក់បាន ដើម្បីកុំឱ្យអ្នក​ដទៃណាម្នាក់ លួចថត ចំលងឯកសារសំខាន់ទាំងនោះចេញពីកុំព្យូទ័រអ្នក តាមរយៈការប្រើប្រាស់ USB​​ ​។ ខាងក្រោមនេះ ជាជំហានដែលអ្នកត្រូវអនុវត្ដន៍ៈ

$latex \Rightarrow$ ចុច Start $latex \Rightarrow$ Run (ឬចុច Win + R ) $latex \Rightarrow$ វាយពាក្យ Regedit $latex \Rightarrow$ចុច EnterOK នោះអ្នកនឹងឃើញផ្ទាំងមួយដូចខាងក្រោម​



$latex \Rightarrow$ បន្ទាប់មកអ្នកត្រូវចូលទៅកាន់ទីតាំងដូចតទៅ HKEY_LOCAL_MACHINE \ SYSTEM \ CurrentControlSet \ Control ​(ដូចរូបខាងក្រោម ហើយអ្នកត្រូវចុចលើ Control )



$latex \Rightarrow$ បន្តមកអ្នកចុច Right click នៅលើផ្ទំាងទទេរផ្នែកខាងស្តាំ​​​ រួចហើយយកពាក្យ New $latex \Rightarrow$ Key និង ដាក់ឈ្មោះឲ្យ Key ថ្មីដែលអ្នកទើបបានបង្កើតនោះថា StorageDevicePolicies


$latex \Rightarrow$ បន្ទាប់មកទៀត អ្នកត្រូវចុចលើ StorageDevicePolicies រួចហើយ Right Click នៅលើ ផ្ទាំងទទេរផ្នែកខាងស្តាំ ហើយទៅ New $latex \Rightarrow$ DWORD ( ឬ DWORD (32-bit) value ) និង ដាក់ឈ្មោះឲ្យ file DWORD នោះថា WriteProtect



$latex \Rightarrow$ រួចចុចពីរដង (Double Click) លើ WriteProtect នោះអ្នកនឹងឃើញដូចរូប ខាងក្រោម ៖

$latex \Rightarrow$ ត្រង់ប្រអប់ Value data អ្នកត្រូវ​ កែដាក់លេខ 1 ដើម្បើ Disable ការ Copy ឯកសារចេញ​ ពីកុំព្យូរទ័រចូលទៅក្នុង USB $latex \Rightarrow$ ចុច OK

$latex \Rightarrow$ បិទកម្មវិធី Regedit និង Restart កុំព្យូរទ័ររបស់អ្នក ។

$latex \Rightarrow$​ ក្រោយពេល Restart រួចហើយ ចូរអ្នកសាកល្បង Copy ឯកសារ ឬ file ណាមួយចេញ​ ពីកុំព្យូរទ័ររបស់អ្នក ចូលទៅក្នុង USB នោះអ្នកនឹងឃើញដូច ខាងក្រោម ៖

$latex \bigstar \bigstar$ ប្រសិនបើអ្នកចង់កែឲ្យ អាច Copy បានដូចដើមវិញ អ្នកគ្រាន់តែ ប្តូរត្រង់ ប្រអប់ Value data​ ពីលេខ 1 ទៅលេខ 0 (សូន្យ) វិញ រួច Restart ជាការស្រេច ។


Read more