Showing posts with label Change Office Options for Limon fonts. Show all posts
Showing posts with label Change Office Options for Limon fonts. Show all posts

របៀបកែប្រែ Options ដើម្បីឲ្យវាយអក្សរខ្មែរចេញគ្រប់ ស្រៈ និង ព្យញ្ជនៈ (សំរាប់ Fonts Limon, គ្រប់ Ms Office Versions)




ក្រោយពីអ្នកបាន Install Ms Office ចូលក្នុងកុំព្យូទ័ររបស់អ្នកហើយ គឺអ្នកតែងត្រូវ ការតំឡើងនូវប្រភេទ Font ផ្សេងៗសំរាប់ប្រើប្រាស់ ក្នុងនោះរួមមាន ទាំង Font ខ្មែរ , អង់គ្លេស, បារាំង, ជប៉ុន, ចិន, ថៃ...ជាដើម ។​ ចំពោះប្រភេទ font ផ្សេង (ឧទាហរណ៍ ដូចជា Font ភាសា អង់គ្លេស ៖ Arial, Time and New Roman, Calibri, Tahoma, Verdana, Wingdings....) គឺវានឹងត្រូវបានតំឡើងដោយស្វ័យប្រវត្តិមកជាមួយ Ms Office នៅពេលដែលអ្នកតំឡើងវា ។ ចំពោះអ្នកដែលប្រើប្រាស់ Khmer Unicode Fonts គឺគ្មានបញ្ហាអ្វីចោទនោះទេ​ចំពោះបញ្ហា​វាយ​មិនចេញគ្រប់ស្រៈ និង ព្យញ្ជនៈ ខ្មែរនេះ ។ តែចំនែកអ្នកដែលប្រើប្រាស់ font ខ្មែរ ប្រភេទ Limon ក្រោយពេលដែល អ្នក Install font Limon រួចហើយនោះ នៅតែមិនអាចវាយចេញ គ្រប់ប្រភេទ ស្រៈ និង ព្យញ្ជនៈ ​​​របស់ខ្មែរ គឺវាអាចបណ្តាលមកពីបញ្ហាសំខាន់ពីរគឺ


  • មិនបាន Copy Normal.DOT យកទៅដាក់នៅទីតាំងត្រឹមត្រូវ ឫ មិនទាន់បានដាក់ Normal.dot ។

  • មិនទាន់កែប្រែ Keyboard Options ដែលស្ថិតនៅក្នុង Control Panel ។


♣ ចំពោះរបៀបតំឡើង និង ទីតាំងសំរាប់ដាក់ Normal.dot គឺខ្ញុំបានលើកយកមក បង្ហាញ នៅក្នុង Blog មុនរបស់ខ្ញុំរួចមកហើយ ( អ្នកអាចស្វែងរកនៅ PC tipsMs Office Categoies : របៀប Install និង កែប្រែ Options នៅក្នុង Microsoft Office 2007 )។

    ក្នុង Post មួយនេះ ខ្ញុំនឹងលើកយកបង្ហាញអំពី របៀបកែ Keyboard Options ដើម្បីឲ្យអ្នក អាចវាយចេញអក្សរខ្មែរ​​ គ្រប់ស្រៈ និងព្យញ្ជនៈ (សូមចំណាំផងដែរ គឺប្រើសំរាប់ Font Limon ) នៅក្នុង Control Panel ។ អ្នកគ្រាន់តែអនុវត្តន៍តាមជំហានដូចខាងក្រោម

    ក្នុង Window Vista & Window 7

    • ដំបូងចុច Start$latex \Rightarrow$Control Panel ( មើលរូប | See Image )

    • រួចចុច Region and Language (មើលរូប | See Image )

    • បន្ទាប់មកអ្នកចុច Keyboards and Language tab រួចអ្នកចុច ប៊ូតុង Change Keyboards.. tab (មើលរូប | See Image )

    • ចុច Add រួចជ្រើសយក​​ English (United State) / Keyboard / រួច ធីក United States-International រួចចុច OK => Apply (មើលរូប 1 | See Image 1 ) (Image 2 )

    • ត្រង់ចំនុច Default Input Language អ្នកត្រូវប្តូរមកជា​ English (United States) -United States- International (មើលរូប | Image )

    • ជាចុងក្រោយ ចុច​ Apply $latex \Rightarrow$ OK ឫ ចុច OK តែម្តងក៏បាន ។




      ក្នុង Window XP & Window 2000

      • ដំបូងចុច Start$latex \Rightarrow$ Setting$latex \Rightarrow$Control Panel (មើលរូប | See Image)

      • រួចចុច​ Regional and Language Options (មើលរូប | See Image )

      • ក្រោយមកអ្នកចុច Language tab រួចអ្នកចុច ប៊ូតុង Details (មើលរូប | See Image )

      • ចុច Add (មើលរូប| See Image)

      • ត្រង់ចំនុច In put language ជ្រើសយក English (United State) រួច ធីក ត្រង់ Keyboards layout / Me រួចជ្រើសយក United States -International ហើយចុច OK $latex \Rightarrow$Apply ​ (មើលរូប​ | See Image)

      • ត្រង់ចំនុច Default Input Language អ្នកត្រូវប្តូរមកជា​ English (United States)-United States-International (មើលរូប | Image )

      • ជាចុងក្រោយ ចុច​ Apply$latex \Rightarrow$OK $latex \Rightarrow$OK ​ ឫក៏ចុច OK$latex \Rightarrow$OK តែម្តងក៏បាន ។


      $latex \Rightarrow$ក្រោយពីបានអនុវត្តន៍តាមជំហានដូចខាងលើរួចហើយ អ្នកអាចសាកល្បង វាយ មើលមួយឃ្លា ( ឧទាហរណ៍ ៖ ព្រះរាជាណាចក្រកម្ពុជា )។ ប្រសិនបើកុំព្យូទ័ររបស់ អ្នកអាចវាយចេញពាក្យថា "ព្រះរាជាណាចក្រកម្ពុជា" គឺមានន័យថា អ្នកអាចវាយ ចេញ គ្រប់ស្រៈ និង ព្យញ្ជនៈ​​ របស់ខ្មែរហើយ ។ (សំរាប់ Fonts Limon ) Enjoy!!!! :)


        Read more