How to set an internet browser program to a default web browser (xp)


$latex \bigstar$ បច្ចុប្បនេះមានកម្មវិធី Internet Browser ជាច្រើនត្រូវបានអ្នកសរសេរកម្មវិធី បង្កើតឡើង ដើម្បីជាជំនួយក្នុងការបើក Internet (Web Browswer) ដូចជា Internet Explorer, Firefox, Google Chrome, Netscape, Opera , Safari, Maxthon, Avant, DeepNet Explorer...។   ហើយលើសពីនេះទៀត គឺអ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើនគឺបានតំឡើង (install) កម្មវិធី Web Browers លើសពីមួយនៅលើកុំព្យូទ័ររបស់ពួកគាត់ ដែលបណ្តាលឲ្យគាត់មិន អាចកំណត់បានថា តើកម្មវីធី Browser ​មួយណាដែលនឹងដំណើរការ ពេលដែលគាត់ចុច (click) លើតំណ (link) ណាមួយ? កត្តានេះបានបង្ករឲ្យមានភាពរញែរញៃនៅពេលដែលកម្មវិធី ដំនើរការមិនតាមបំណង ។



$latex \bigstar$នៅក្នុង Post មួយនេះ ខ្ញុំនឹងលើកពីការកំណត់ឲ្យកម្មវិធី Web Browser ណាមួយឲ្យដំនើរការ នៅលើកុំព្យូទ័ររបស់អ្នកស្វ័យប្រវត្តិ នៅពេលអ្នកចុច (click) លើតំណ (link) ណាមួយ ទោះបីជា អ្នកបានតំឡើងកម្មវិធី Web Browser ច្រើនប្រភេទក៏ដោយ ។



  1. ចុច Start Menu$latex \Rightarrow$Control Panel
    ( ឬ Start Menu $latex \Rightarrow$Settings$latex \Rightarrow$Control Panel )




  2. ជ្រើសរើសយក Add Or Remove Programs$latex \Rightarrow$Enter ​ (រូបខាងលើ)

  3. បន្ទាប់មកចុច Set Program Access and Defaults$latex \Rightarrow$Custumនោះនឹងឃើញផ្ទាំងដូច​រូបភាពខាងក្រោម


  4. ជ្រើសរើសកម្មវិធីណាមួយដែលអ្នកពេញចិត្ត (ក្នុងករណីនេះ ត្រង់ចំនុច Choose a default Web browser : ខ្ញុំជ្រើសយក Google Chrome )

  5. ចុចក្រោយចុច OK ជាការស្រេច ។


 

$latex \bigstar \bigstar$ បន្ទាប់ពីបានអនុវត្តដូចខាងលើ នៅពេលដែលយើងចុច (click) លើតំណ (link) ណាមួយ​នោះ វានឹងបើកដោយ​ស្វ័យប្រវត្តិ​ជាមួយ​កម្មវិធីដែលយើងបានជ្រើសរើស ។​



$latex \Rrightarrow$ ចំពោះអ្នកប្រើប្រាស់ Window 7 ក៏អនុវត្តន៍ប្រហាក់ប្រហែលគ្នានេះដែរ....!!!



 


 និស្សិតស្រុកស្រែ


1 comments :

d'lod'lo said...

Infinitely to disecuss it is impossible

Post a Comment