How to Backup & Restore Window Using Ghost!!



យើងទំាងអស់គ្នាបានដឹងហើយថាមានរបៀបច្រើនណាស់ដែលគេយកមកប្រើប្រាស់ ដើម្បី BackUp និង Restore Windows នៅលើកុំព្យូទ័ររបស់អ្នក ។ ពេលនេះខ្ញុំនឹង​​​ លើកយកការ Back Up និង Restore Windows ដោយការប្រើប្រាស់កម្មវិធី Ghost 32 ឬអ្នកខ្លះហៅថា Norton Symantec Ghost

សំគាល់ ៖ ក្នុងការ Back up ​និង Restore ជំហានដំបូងបង្អស់គឺទាមទារឲ្យអ្នកមាន CD Boot ដែលមានផ្ទុកកម្មវិធី​ Norton Ghost (Ghost32) ដូចជា Hiren's Boot CD, FalconFour's Ultimate Boot CD v4.0 ឬ​ក៏ USB Boot ដែលមានផ្ទុក កម្មវិធីសំរាប់ Backup Image Partition (Ghost 32) ក៏បាន ៕

$latex \Rrightarrow$ ក្នុងករណីនេះខ្ញុំនឹងលើកយកការ Backup តាមរយៈការប្រើប្រាស់ USB Boot ។ USB Boot របស់ខ្ញុំគឺខ្ញុំបានបំលែងចេញពី FalconFour's Ultimate Boot CD v4.0 ឲ្យទៅជា FalconFour's Ultimate Boot USB វិញ ។

$latex \bigstar\bigstar$អ្នកអាច Download យក​ F4UBCD 4.0 តាមរយៈបណ្តារ Links ខាងក្រោម ៖


$latex \bigstar$
ជំហានទី១ ៖ ដំនើរការកម្មវិធី Ghost32


    1.​ ដោត USB ភ្ជាប់នឹងកុំព្យូទ័ររបស់អ្នក
    2. Restar កុំព្យូទ័រ ​និងកែ Boot Order កុំព្យូទ័ររបស់អ្នក ដើម្បីឲ្យវាអាចមាន លទ្ធភាព Boot ចេញពី USB មុនដំបូងគេ​​ ៕

    $latex \Rightarrow$ ត្រង់ចំនុចកែ Boot order ខ្ញុំមិនបានបង្ហាញទេ ព្រោះថា វាមានលក្ខណៈ ខុសប្លែលគ្នាពីមួយទៅមួយ អាស្រ័យលើ Board របស់កុំព្យូទ័រ ។ តែជាធម្មតា ដែលអ្នកបើកកុំព្យូទ័រដំ​បូងនោះ​ វានឹងប្រាប់អ្នកពី Key ដែលអ្នកអាចចុចដើម្បី ចូលទៅកាន់ផ្ទាំង BIOS (ដូចជា F2 Boot, F12 Enter Setup = ចុច F2 ឬ F12 ដើម្បីចូលទៅកែ Boot ឬចូលទៅកាន់ BIOS )​ ។

    $latex \Rrightarrow$ ក្រោយពីបានកែ Boot និង Restart កុំព្យូទ័រហើយនោះ វានឹងចេញផ្ទាំង មួយឲ្យយើងជ្រើសរើសដូចរូបកាងក្រោម គឺជាផ្ទាំង FalconFour's Ultimate Boot 4.0 ៖


    3. អ្នកត្រូវជ្រើសរើសយក MiniXP Environment (ដោយការប្រើប្រាស់ Arrow Key ទៅ Select លើ MiniXP Environment រួចចុច Enter )

    $latex \Rightarrow$ ក្រោយបានដំនើរការ MiniXP ហើយអ្នកនឹងឃើញនៅលើ Screen Desktop កុំព្យូទ័រមាន Shortcut មួយមានឈ្មោះថា Ghost32 ដូចរូបខាងក្រោម​


    4. ដើម្បី Run កម្មវីធី Ghost32 អ្នកគ្រាន់តែចុចពីរដងលើ Shortcut នោះ (ឬ Right Click រើសយក Open )

    5. ចុច Yes $latex \Rightarrow$ ចុច OK

$latex \bigstar$
ជំហានទី២ ៖ ការ Backup Partition to Image file (*.GHO)

$latex \gggtr$ក្រោយពីកម្មវិធី Ghost 32 ដំនើរការហើយនោះ វានឹងចេញផ្ទាំងដូចខាងក្រោម


$latex \Rightarrow$ ចុច Local $latex \Rightarrow$ Partition $latex \Rightarrow$ To Image

$latex \Rightarrow$ ជ្រើសរើស Hard Drive ដែលអ្នកចង់ Backup (ត្រង់ចំនុច នេះបើអ្នកមាន HDD តែមួយគឺគ្មានបញ្ហាទេ អ្នកគ្រាន់តែជ្រើសរើស មួយណាដែលផ្សេង ពី USB Boot ទៅបានហើយ ) ដូចជាត្រង់ Select ពណ៌ខៀវក្នុងរូបខាងក្រោម


$latex \Rightarrow$ យក Mouse Click លើ Drive $latex \Rightarrow$ OK

$latex \Rightarrow$ ត្រង់នេះ អ្នកត្រូវជ្រើសរើសយក Partition ណាមួយដែលអ្នក​ Install Window ( មានន័យថាអ្នក Backup Window) ( របៀបចំណាំនោះគឺ អ្នកត្រូវសំគាល់លើទំហំនៃ Partitions នីមួយៗ របស់អ្នក )


$latex \Rightarrow$ ចុចលើ Partition ដែលចង់ Backup (ឧទាហរណ៍​ D: ) $latex \Rightarrow$ ចុច OK

$latex \gggtr$ ខាងក្រោមជាផ្ទាំងសំរាប់ Save និង ដាក់ឈ្មោះឲ្យ Image File


$latex \Rightarrow$ ត្រង់ Look In : ជាទីតាំងដែលអ្នកនឹងរក្សាទុក Image File ដែលអ្នកនឹង Backup ( ត្រូវមាន ទំហំសមស្របអាចដាក់ Image File បាន )
$latex \Rightarrow$ ត្រង់ File name : គឺសំរាប់ដាក់ឈ្មោះឲ្យ Image file (ឧទាហរណ៍: MyWindowbackup.GHO )

$latex \Rightarrow$ ចុច Save

$latex \gggtr$ ក្រោយពីចុច Save វានឹងចេញផ្ទាំងមួយដូចខាងក្រោម


$latex \Rightarrow$ ត្រង់នេះ អ្នកចុចជ្រើសរើសយកមួយណាក៏បានដែរ វាមិនប៉ះពាល់អ្វីនោះទេ វាគ្រាន់តែមានការប្រែប្រួលទំហំ Image file តែប៉ុណ្ណោះ ។ ជាធម្មតាគឺយក Fast, តែបើអ្នកចង់ធ្វើឲ្យ Image file កាន់តែតូច គឺអាចជ្រើសរើសយក High ក៏បាន ហើយពេលវេលាក៏អាស្រ័យតាមនោះដែរ ។


$latex \gggtr$ ក្រោយពីបានអនុវត្តជំហានខាងលើទំាងអស់ហើយនោះ គឺបានន័យថាការ Backup របស់អ្នកបានសំរេចហើយ គឺរងចំាតែដំនើរការ Backup សំរេចតែប៉ុណ្ណោះ ៕ (ប្រសិនបើគ្មាន Error )

$latex \gggtr$ ពេលដែលចប់ ១០០% វានឹងចេញផ្ទាំងមួយដូចខាងក្រោម


$latex \Rightarrow$ ចុច Continue $latex \Rightarrow$ ​ចុច Quit ដើម្បីចាកចេញពីកម្មវិធី Ghost32

$latex \gggtr$ Restart កុំព្យូទ័រ $latex \Rightarrow$ ដក USB BootCD Boot ចេញ ជាការស្រេច រួចហើយរកមើល Image File ដែលអ្នក Backup នៅទីតាំងដែលអ្នកបាន Save



      $latex \bigstar$
      ជំហានទី៣ ៖ ការ Restore Partition From Image file(*.GHO)

      $latex \gggtr$ ចំពោះការ Restore វិញក៏មិនមានអ្វីខុសប្លែកពីការ Backup ប៉ុន្មានដែរ គ្រាន់តែវាមានគ្រោះថ្នាក់បន្តិច ប្រសិនបើអ្នកធ្វើការជ្រើសរើស Partition មិនបាន ត្រឹមត្រូវ គឺវាអាចបណ្តាលឲ្យអ្នកបាត់បង់ទិន្នន័យអស់ពីក្នុង Drive (Partition) ដែលអ្នក Restore Window ចូល ។​

      $latex \Rightarrow$ ដំបូងគឺអ្នកដំនើរការ Ghost 32 ដូចខាងលើ
      $latex \Rightarrow$ ចុច Options $latex \Rightarrow$ Image/Tape tab $latex \Rightarrow$ Image Boot$latex \Rightarrow$ Accept

      $latex \Rightarrow$ ចុច Local $latex \Rightarrow$ Partition $latex \Rightarrow$ From Image
      $latex \Rightarrow$ ទៅជ្រើសរើស Image file (*.GHO) ដែលអ្នក បាន Backup ទុកក្នុង Drive (Partition) ណាមួយ
      $latex \Rightarrow$ ជ្រើសរើស Source ពី Image Partition
      $latex \Rightarrow$ ត្រូវជ្រើសរើសឲ្យបានត្រឹមត្រូវទីតាំង (Partition) ដែលអ្នក Restore Image File
      $latex \Rightarrow$ រងចំារហូតដល់ដំនើរការ Restoreចប់ ១០០% ហើយ ចាកចេញពីកម្មវិធី Ghost និង Restart កុំព្យូទ័ររបស់អ្នកជាការស្រេច ៕


      3 comments :

      vannakich said...

      em khong hieu lam anh oi. muon anh giai thich them choi ty.

      vannakich said...

      em khong hieu lam anh oi. muon anh giai thich them choi ty.

      symonpum said...

      sao lai khong hieu?? e muon hoi gi cu hoi di!!!

      Post a Comment