របៀបបង្កើត USB Boot សំរាប់តំឡើង Window Vista & Window 7

Resource: take from my friend name Khanntey, Siem Reap town.


នេះគឺជាចំនេះដឹងថ្មីមួយ ដែលយើងទាំងអស់គ្នាគួរតែយល់ដឹង ក្នុងការគ្រប់គ្រង​កុំព្យូទ៏រ​ របស់យើង។ ចំពោះការតំឡើង Window នៅលើកុំព្យូទ័រគឺយើង មានមធ្យោបាយ ផ្សេងៗគ្នា ដូចជា តាម​រយៈ CD, USB Flash Drive និង Network ជាដើម។

ឥឡូវនេះខ្ញុំសូមលើកយកនូវការតំឡើង Window តាមរយៈ USB Flash Drive មក បង្ហាញ (អាចអនុវត្តន៏បានចំពោះតែក្នុង Window Vista និង Window 7 ប៉ុណ្ណោះ)
ជាដំបូងយើងតូ្រវធ្វើឲ្យ USB Drive របស់យើងក្លាយជា Bootable Drive ជាមុនសិន ដោយអនុវត្តន៏តាមជំហានខាងក្រោមៈ


  • ស៊ក usb flash drive ទៅក្នុង usb port នៃកុំព្យូរទ័ររបស់អ្នក (សូមរក្សាទុក ឯកសារ សំខាន់ៗក្នុង usb របស់អ្នកនៅកន្លែងមានសុវត្តិភាព ព្រោះការងារនេះ ទាមទារឲ្យ Format usb របស់អ្នក)



  • បន្ទាប់មកបើក Command Prompt (Run as administrator ដូចក្នុងរូប) ( Start→All Programs → Accessories → Right Click លើ Command Prompt → ជ្រើសយកពាក្យ Run as administrator)




  • បន្ទាប់មកវាយពាក្យ DISKPART រួចចុច Enter វានឹងចេញមកដូចរូប ខាងក្រោម
    Click here to See Image



  • វាយពាក្យ List disk រូច Enter (អ្នកនឹងឃើញចំនួន hard drive នៅក្នុងកុំព្យូទ័រ របស់អ្នក ។ ចំពោះក្នុងរូបនេះ USB Flash Drive របស់ខ្ញុំគឺ Disk 1 )
    Click here to See Image



  • វាយពាក្យ Select Disk 1 (ចំណាំៈ ចំពោះ Command Select disk នេះ គឺធ្វើ ទៅតាមតួអក្សររបស់ USB Flash Drive របស់អ្នកដែលបង្ហាញនៅក្នុងកុំព្យូទ័រ របស់អ្នក។ ប្រសិនបើ USB Flash Drive របស់អ្នកជា Disk 2 វិញនោះគឺអ្នក ត្រូវវាយ Select Disk 2 វិញ)
    Click here to See Image



  • បន្ទាប់មកទៀត វាយពាក្យ Clean រួច Enter ដើម្បីលុបចោលនូវរាល់ Partition ទាំងអស់ USB​ Drive របស់អ្នក រួមបញ្ចូលទាំង File និងឯកសារផ្សេងៗផងដែរ ។



  • ក្រោយពីបានឃើញពាក្យ DiskPart succeeded in cleaning the disk ហើយ វាយពាក្យ Create Partition Primary រួច Enter (ដើម្បីបង្កើតនូវ Primary Partition ថ្មីមួយនៅលើ USB Flash Drive របស់អ្នក )
    Click here to See Image



  • វាយពាក្យ Select Partition 1 រួច Enter ( មានន័យថា Partition ថ្មីមួយដែល អ្នកទើបតែ​បានបង្កើត )
    Click here to See Image



  • បន្ទាប់មកវាយពាក្យ Active រួច Enter ដើម្បីកំណត់ឲ្យ Active ទៅលើ Partition ដែលអ្នកបានជ្រើសរើស ដែលជាសញ្ញាដល់ Disk Firmware ថាវាជា System Partition ត្រឹមត្រូវមួយ។
    Click here to See Image



  • វាយពាក្យ Format FS=NTFS រួច Enter (ដើម្បី Format នូវ Partition របស់ USB ឲ្យក្លាយជាប្រភេទ NTFS File System ) ជំហានមួយនេះ គឺត្រូវចំនាយ រយៈពេល ប្រហែលជា ២-៣ នាទី ឫក៏យូរជាងនេះអាស្រ័យតាម USB របស់អ្នក។
    Click here to See Image



  • ក្រោយពីការ Format បានចប់សព្វគ្រប់ 100% វាយពាក្យ Assign រួច Enter (ដើម្បីផ្តល់នូវ Volume មួយក្នុង Window ទៅឲ្យ USB របស់អ្នក )
    Click here to See Image



  • វាយពាក្យ Exit រួច Enter ដើម្បីបិទមុខងាររបស់ Diskpart
    Click here to See Image


$latex \bigstar$ធ្វើត្រឹមជំហាមនេះក៏បានដែរ បន្ទាប់មក Copy Software Window ដាក់ក្នុង USB ទេម្តង ដោយមិនបាច់ធ្វើជំហានបន្តទៀតនោះទេ$latex \bigstar$

  • បន្ទាប់មកយក DVD Window Vista ឫ Window 7 ស៊កចូលទៅក្នុង Optical Drive (CD Rom) រួចហើយពិនិត្យមើលក្នុង My Computer ថាតើ Optical Dive DVD នោះមានអក្សរអ្វី?​ (E,F,G...)។ ក្នុងការណែនំារបស់ខ្ញុំនេះគឺសន្មត់ថា DVD Drive Letter គឺអក្សរ "F" ចំនែកឯ USB Drive គឺមានអក្សរ "H" ។
    Click here to See Image



  • យើងវាយ F: CD boot រួច Enter (ដែល F ជា DVD Drive របស់អ្នកដែល កំពុងមានផ្ទុក DVD Window ក្នុងនោះ )
    Click here to See Image



  • វាយពាក្យ CD boot រួច Enter និង​វាយ Command មួយដើម្បី Update USB របស់អ្នកឲ្យត្រូវគ្នានិង BOOTMGR CODE ដោយគ្រាន់តែវាយ BOOTSECT.EXE/NT60 H: រួច Enter (ដែល H ជា USB Drive Letter របស់យើង )
    Click here to See Image



  • ជាចុងក្រោយអ្នកគ្រាន់តែ Copy File ដែលមាននៅក្នុង DVD Window របស់អ្នក ចូលទៅក្នុង USB Flash Drive ហើយរងចាំរហូតដល់ដំណើរការចប់ ជាការស្រេច។


ក្រោយពីបានអនុវត្តន៍តាមជំហានទាំងអស់ខាងលើរួចមកនោះ USB Flash Drive របស់អ្នកបានក្លាយជា USB Boot សំរាប់តំឡើង Window Vista ឫ Window 7 យ៉ាងប្រាកដ, ហើយអ្វីដែលសំខាន់នោះគឺ អ្នកត្រូវកែ Boot Priority នៅក្នុង BIOS ទៅជា USB Drive ស្ថិតនៅលំដាប់ទី១វិញ (មានន័យថា​ Boot Order គឺ USB Storage Device នៅលេខ ១ )។
$latex \bigstar$ខ្ញុំសូមមិនលើកយកការកែ Boot Priority នៅក្នុង BIOS មកបង្ហាញទេ ព្រោះថាវា មានការប្រែប្រួលខុសៗគ្នាពីប្រភេទកុំព្យូទ័រមួយទៅមួយដោយសារវាមាន Board ខុសគ្នា។

8 comments :

Mr WordPress said...

Hi, this is a comment.
To delete a comment, just log in, and view the posts' comments, there you will have the option to edit or delete them.

Mr WordPress said...

Hi, this is a comment.
To delete a comment, just log in, and view the posts' comments, there you will have the option to edit or delete them.

symonpum said...

yeah!! i will try to improve it more and more better !!

symonpum said...

yeah!! i will try to improve it more and more better !!

muny ey said...

can you show me , how to use Boot Priority BIOS in HP Compaq nx6110 to in stall window with flash! and thank you for your kind!

muny ey said...

can you show me , how to use Boot Priority BIOS in HP Compaq nx6110 to in stall window with flash! and thank you for your kind!

symonpum said...

Follow the steps below to configure the boot order on most computers.
1.Turn on or restart the computer.
2.While the display is blank, press the f10 key to enter the BIOS settings menu.
NOTE: The BIOS settings menu is accessible by pressing the f2 or the f6 key on some computers.
3.Select the Advanced tab using the right and left arrow keys.
4.Use the up and down arrow keys to select Boot Order .
5.Follow the on-screen instructions to change the boot order.

symonpum said...

Follow the steps below to configure the boot order on most computers.
1.Turn on or restart the computer.
2.While the display is blank, press the f10 key to enter the BIOS settings menu.
NOTE: The BIOS settings menu is accessible by pressing the f2 or the f6 key on some computers.
3.Select the Advanced tab using the right and left arrow keys.
4.Use the up and down arrow keys to select Boot Order .
5.Follow the on-screen instructions to change the boot order.

Post a Comment